Loading...

ហេតុអ្វីហាត់ប្រាណក្រោយអស់រដូវ ផ្តល់ផលល្អចំពោះសុខភាពស្ត្រី?

​ សុ វណ្ណារ៉ា​​ | ថ្ងៃអង្គារ ទី៣០ ខែតុលា ឆ្នាំ២០១៨​ | សុខភាព | | 0 | ម៉ោង 15:02 pm

ការសិក្សាមួយរបស់អង្គការ North American Menopause Society (NAMS) ចេញផ្សាយក្នុងព្រឹត្តិបត្រ Menopause កាលពីពេលថ្មីៗកន្លងទៅនេះ បង្ហាញថា ការហាត់ប្រាណទៀងទាត់ អាចជួយឱ្យស្ត្រីអស់រដូវ ស្រកទម្ងន់ និងគេចផុតពីអាការៈបែកញើស ក្តៅមុខក្តៅមាត់។

ការពិសោធន៍លើស្ត្រីអេស្ប៉ាញ ជាង២០០នាក់ វ័យពី៤៥-៦៤ឆ្នាំ រយៈពេល១២ខែ និងបន្ទាប់មកថែម២០សប្តាហ៍ រកឃើញថា អ្នកដែលបានចូលរួមក្នុងកម្មវិធីហាត់ប្រាណជាប្រចាំ គឺទទួលបានភាពប្រសើរលើសុខភាពផ្លូវកាយ និងផ្លូវចិត្តរយៈពេលវែង។ ព្រមពេលជាមួយគ្នានោះ លេខ BMI របស់ពួកគេក៏បានធ្លាក់ចុះផងដែរ។

វេជ្ជបណ្ឌិត JoAnn Pinkerton នាយកប្រតិបត្តិអង្គការ (NAMS) ថ្លែងថា ភ័ស្តុតាងនៃការរកឃើញលើកនេះបង្ហាញថា បែបបទរស់នៅប្រកបដោយសកម្មភាព បានជួយពង្រឹងដល់គុណភាពជីវិត ជាពិសេស ស្ត្រីក្រោយអស់រដូវ។ ជាងនេះទៀត ការបាត់បង់អស់អាការៈក្តៅក្រហល់ក្រហាយ បានជួយសម្រួលដល់អារម្មណ៍ជាទូទៅ។ ចំពោះស្ត្រី ការទទួលបានអារម្មណ៍ល្អ នឹងធ្វើឱ្យហានិភ័យសុខភាពនានាថយចុះ៕