Loading...

ឡាបត្រីបំពង

​ សុ វណ្ណារ៉ា​​ | ថ្ងៃសុក្រ ទី១២ ខែតុលា ឆ្នាំ២០១៨​ | មុខម្ហូប | | 0 | ម៉ោង 16:39 pm

គ្រឿងផ្សំ

-សាច់ត្រីឆ្ពង់………………………………………………… ៣៥០ ក្រាម

-ខ្ទឹមក្រហមហាន់………………………………………………… ៥ មើម

-អង្ករលីង……………………………………………… ១ ស្លាបព្រាបាយ

-ម្ទេសម៉ដ្ឋ……………………………………………… ១ ស្លាបព្រាបាយ

-ទឹកក្រូចឆ្មារ…………………………………………… ៣ ស្លាបព្រាបាយ

-ទឹកត្រី…………………………………………………. ២ ស្លាបព្រាបាយ

-ស្លឹកខ្ទឹមហាន់…………………………………………………… ៣ ដើម

-ជីរវ៉ាន់ស៊ុយហាន់…………………………………….. ២ ស្លាបព្រាបាយ

-ជីរអង្កាម………………………………………………….. ១០ សន្លឹក។

 

វិធីធ្វើ

-ហាន់ត្រីជាចំណិតៗ រួចដាក់បំពងឱ្យលឿងស្រួយ ហើយដួសឡើងទុកឱ្យស្រស់ខ្លាញ់។

-លាយទឹកក្រូចឆ្មារ ទឹកត្រី ម្ទេស និងអង្ករលីងចូលគ្នា បន្ទាប់មក ដាក់សាច់ត្រីចូលច្របល់។

-ថែមខ្ទឹមក្រហម ជីរវ៉ាន់ស៊ុយ និងស្លឹកខ្ទឹមចូលច្របល់បញ្ចូលគ្នាម្តងទៀត។

-ដួសដាក់ចាន រោយជីរអង្កាមពីលើជាការស្រេច៕