Loading...

អាហារបណ្តាលឱ្យកើតមុន

​ សុ វណ្ណារ៉ា​​ | ថ្ងៃពុធ ទី២៤ ខែតុលា ឆ្នាំ២០១៨​ | សុខភាព | | 0 | ម៉ោង 16:54 pm

-ផលិតផលពីទឹកដោះគោ ៖ ដូចជា ទឹកដោះគោ ខាប់ផ្អែម ឈីស យ៉ាអួ ការ៉េម នំខេក និងអាហារដែលផ្សំពីទឹកដោះគោ។ ដោយសារទឹកដោះគោ ជាអាហារពិបាករំលាយ ពេលទទួលទានចូលទៅ វាផ្តុំក្នុងក្រពះ បណ្តាលឱ្យផ្សិត (Yeast) រីកលូតលាស់យ៉ាងឆាប់រហ័ស។ នៅពេលវាកើនឡើងច្រើន នឹងជំរុញឱ្យកើតមុនបាន។ តែប្រសិនខ្លាចរាងកាយខ្វះសារធាតុអាហារពីទឹកដោះគោ គួរជ្រើសអាហារផ្សេង ដូចជា ស៊ុតមាន់ តៅហ៊ូ សណ្តែកផ្សេងៗ ត្រីតូចៗ និងសាច់សត្វ ដើម្បីជំនួសប្រូតេអ៊ីន និងកាល់ស្យូមពីទឹកដោះគោ។

-អាហារផ្អែមខ្លាំង ៖ ក៏ជាអាហាររបស់ផ្សិត (Yeast) ក្នុងក្រពះដូចគ្នាដែរ ធ្វើឱ្យវារីកលូតលាស់បាន និងបណ្តាលឱ្យកើតការផ្លាស់ប្តូរអ័រម៉ូនប្រែប្រួល នាំឱ្យអ័រម៉ូន មិនស្ថិតថេរគ្រប់ពេល ជាមូលហេតុនៃការកើតមុនច្រើនឡើង។

-កាហ្វេអ៊ីន ៖ តែ កាហ្វេ ភេសជ្ជៈប៉ូវកម្លាំង ទឹកក្រូចកំប៉ុង ជាផ្នែកជំរុញឱ្យផ្សិត (Yeast) រីកលូតលាស់បាន កើតជាតិពុលជាកាកសំណល់ក្នុងរាងកាយ និងជំរុញឱ្យកើតមុនបានងាយ។

អ្នកដែលមានមុនរលាកខ្លាំង កើតបាត់ៗគ្រប់ពេល ប្រសិនធ្វើការព្យាបាលច្រើនវិធី តែមិនបាត់ គួរឈប់ទទួលទានអាហារទាំង៣ក្រុមនេះ ប្រមាណ១-២ខែ។ ប្រសិនលទ្ធផលចេញមកមុនថយចុះ ឬពុំកើតមុនថ្មី អាចចាត់ទុកបានថា អ្នកនៅក្នុងក្រុមដែលត្រូវជំរុញឱ្យកើតមុនពីអាហារទាំងនោះ និងអាចកែបញ្ហាមុនបានដោយ មិនពិបាកតទៅមុខទៀត៕