Loading...

អ្នកណារកឃើញល្បឿនពន្លឺ?

​ សុ វណ្ណារ៉ា​​ | ថ្ងៃសុក្រ ទី១២ ខែតុលា ឆ្នាំ២០១៨​ | តើអ្នកដឹងទេ?វិទ្យាសាស្រ្ដ និងស្រាវជ្រាវ | | 0 | ម៉ោង 16:53 pm

ពន្លឺពីសម័យបុរាណ អ្នកវិទ្យាសាស្ត្រជាច្រើនជឿថា ល្បឿនពន្លឺមិនអាចកំណត់បានឡើយ ហើយគិតថា វាអាចរត់ក្នុងរយៈចម្ងាយណាមួយបានភ្លាមៗ។ ទោះជាយ៉ាងណា ជនជាតិអ៊ីតាលីឈ្មោះ Galileo Galilee ត្រូវគេជឿថា ស្ថិតក្នុងចំណោមអ្នកវិទ្យាសាស្ត្រដំបូងដែលព្យាយាមវាស់ល្បឿនពន្លឺ។

នៅដើមសតវត្សរ៍ទី១៧ គាត់បានបង្កើតឧបករណ៍ពិសោធន៍វាស់ស្ទង់មួយ ប៉ុន្តែមិនទទួលជោគជ័យទេ។ លុះដល់ឆ្នាំ១៦៧៦ លោក Ole Roemer ជាជនជាតិដាណឺម៉ាក បានបញ្ជាក់ថា ពន្លឺធ្វើដំណើរក្នុងល្បឿនមួយដែលមិនអាចកំណត់បាន។

សតវត្សរ៍ក្រោយៗមកទៀត អ្នកវិទ្យាសាស្ត្រជាច្រើន បានលេចមុខពិសោធស្រាវជ្រាវរកវិធីកំណត់ល្បឿនពន្លឺជាហូរហែ ក្នុងនោះអ្នកប្រាជ្ញបារាំង Hippolyte Fizeau នាឆ្នាំ១៨៤៩ បានអនុវត្តវិធីសាស្ត្រវាស់ដោយបញ្ជូនពន្លឺទៅលើដុំលោហៈវិលមួយ។ បន្ទាប់មក បញ្ចាំងវាទៅលើកញ្ចក់ដែលដាក់តាំងក្នុងរយៈចម្ងាយមួយ។

នៅទសវត្សរ៍ឆ្នាំ១៩២០ អ្នកប្រាជ្ញអាមេរិកឈ្មោះ Albert Michelson បង្កើតបានវិធីគណនាដ៏ពិតប្រាកដលើកដំបូង បន្ទាប់ពីការសិក្សាស្រាវជ្រាវនៅតាមតំបន់ភ្នំកាលីហ្វ័រញ៉ា ភាគខាងត្បូង។ តមក នាឆ្នាំ១៩៨៣ គណៈកម្មការអន្តរជាតិទទួលបន្ទុកផ្នែកទម្ងន់ និងរង្វាស់បានកំណត់ល្បឿនពន្លឺដែលយើងប្រើរហូតមកទល់សព្វថ្ងៃ ពោលគឺក្នុង១វិនាទី ពន្លឺអាចរត់បាន ២៩៩លាន និង៧៩២ ពាន់៤៥៨ម៉ែត្រ៕

Galileo Galilee

 

Ole Roemer

 

Hippolyte Fizeau

 

Albert Michelson