Loading...

ឪពុករបស់កីឡាករ Kompany ក្លាយជាចៅហ្វាយក្រុងស្បែកខ្មៅលើកដំបូង របស់ប៊ែលហ្ស៊ិក

​ សុ វណ្ណារ៉ា​​ | ថ្ងៃព្រហស្បតិ៍ ទី១៨ ខែតុលា ឆ្នាំ២០១៨​ | កីឡាអន្ដរជាតិ | | 0 | ម៉ោង 16:34 pm

យោងប្រភពព័ត៌មាន CNN ចេញផ្សាយកាលពីថ្ងៃពុធ ទី១៧ ខែតុលា ឆ្នាំ២០១៨ បានឱ្យដឹងថា ឪពុករបស់កីឡាករខ្សែការពារចាស់វស្សា Kompany របស់ក្លឹបមេឃខៀវ Man City បានជាប់ឆ្នោតធ្វើជាចៅហ្វាយក្រុងស្បែកខ្មៅលើកដំបូងផុត នៅប្រទេសប៊ែលហ្ស៊ិក។

ក្រោយទទួលបានដំណឹងនេះ ប្រធានក្រុមមេឃខៀវ Man City បានផ្ញើសារអបអរសាទរដល់ឪពុករបស់ខ្លួនដែលទទួលបានជោគជ័យនៅមុខតំណែងថ្មីនេះ។

នៅលើបណ្តាញសង្គមInstagram កីឡាករ Kompany បានសរសេរថា “ឪពុករបស់ខ្ញុំ គឺជាចៅហ្វាយក្រុងស្បែកខ្មៅលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ប៊ែលហ្ស៊ិក។ វាមិនដែលមានចៅហ្វាយក្រុងស្បែកខ្មៅទេពីមុនមក។ ខ្ញុំសូមចូលរួមអបអរសាទរ និងមានមោទនភាពចំពោះឪពុករបស់ខ្ញុំ ដែលទទួលបានតំណែងនេះ”។

លោក Pierre Kompany វ័យ៧១ឆ្នាំ ដែលបានភៀសខ្លួនមកពីសាធារណរដ្ឋកុងហ្គោ កាលពីឆ្នាំ១៩៧៥ មករស់នៅប្រទេសប៊ែលហ្ស៊ិក ទទួលបានសំឡេងឆ្នោះ២៨,៣៨ភាគរយ នាំមុខបេក្ខជនដទៃទៀត ធ្វើឱ្យលោកជាប់ជាចៅហ្វាយក្រុង នៅភាគខាងលិចទីក្រុងព្រុចសែល៕