Loading...

៥ចំណុច ដែលស្ត្រីត្រូវការ

​ សុ វណ្ណារ៉ា​​ | ថ្ងៃសុក្រ ទី១២ ខែតុលា ឆ្នាំ២០១៨​ | សិច និងស្នេហា | | 0 | ម៉ោង 17:16 pm

រឿងអ្វីក៏ដោយ នៅពេលណាដែលដឹងថា ភាគីម្នាក់ៗចង់បានពិតប្រាកដនោះ នឹងធ្វើឱ្យមានសេចក្តីសុខបាន។ ៥ចំណុចខាងក្រោម ជាអ្វីដែលស្ត្រីត្រូវការចំពោះរឿងលើគ្រែ ។

១. បបោសអង្អែល ៖

រាល់ក្បួនពាក់ព័ន្ធនឹងរឿងលើគ្រែ ការបបោសអង្អែល គឺជារឿងសំខាន់មួយ។ ការបបោសអង្អែល ចាត់ទុកជាចំណុចផ្តើម ដែលដាស់ និងជំរុញឱ្យភាគីម្ខាងទៀតត្រៀមខ្លួន និងមានតម្រូវការផ្លូវភេទកើតឡើង។ លើសពីនេះ ការបបោសអង្អែល ប្រៀបដូចជាការបញ្ជូនអារម្មណ៍របស់ខ្លួន ឱ្យភាគីម្ខាងទៀតដឹងពីអ្វីដែលអ្នកប្រាថ្នាក្នុងរាត្រីនេះ បានយ៉ាងល្អ។

២. ថើបសព្វរាងកាយ ៖

ការថើប មានច្រើនរបៀប ប៉ុន្តែសម្រាប់យប់ដែលរោលរាល ការថើបសព្វរាងកាយ ឬកញ្ចឹងក ជាការជំរុញឱ្យអារម្មណ៍ស្រើបស្រាល។ ភាគីបុរសអាចឱ្យដៃគូគេងបែរខ្នង រួចចាប់ផ្តើមថើបទៅតាមរាងកាយរបស់នាងសន្សឹមៗ និងថ្នមៗ។ នៅពេលរាងកាយនាងតបស្នងនោះ អ្នកអាចពន្លឿនឱ្យកាន់តែលឿន ធានាថា នារាត្រីនេះនឹងមានសេចក្តីសុខពិតប្រាកដ។

៣. បរិយាកាស ៖

ប្រសិនធុញទ្រាន់បន្ទប់គេង ហើយគិតចង់ទៅបន្ទប់ទឹកវិញ ក៏ជារឿងល្អ ព្រោះការប្តូរទីកន្លែងថ្មី ចាត់ទុកជាការធ្វើឱ្យជីវិតគូមានអារម្មណ៍ប្លែកទៅតាមនោះ។ ជាពិសេស កន្លែងដែលមិនធ្លាប់ប្រើ អាចធ្វើឱ្យអ្នកមានអារម្មណ៍រំភើប។ សាកល្បងដើរកម្សាន្តនៅតាមបណ្តាខេត្ត ឬក្រៅប្រទេស ក៏ចាត់ទុកជាការបន្ថែមបរិយាកាសជីវិតគូឱ្យមានភាពស្និទ្ធស្នាល និងប្លែកថ្មីផងដែរ។ ប្រសិនមិនសូវមានថវិកា ឬពេលវេលា ការរកជ្រុងថ្មីៗក្នុងផ្ទះ ឬរៀបចំបន្ទប់បែបថ្មីខ្លះ ក៏ជួយប្តូរបរិយាកាស បានដូចគ្នាដែរ។

៤. យឺតៗ ៖

ភាពអត់ធ្មត់ ជាចំណុចសំខាន់មួយក្នុងការដឹកនាំជីវិតគូដែលវាអាចសម្របប្រើជាមួយរឿងលើគ្រែដូចគ្នា។ ប្រសិនអ្នកប្រញាប់គ្រប់រឿង វាអាចមានពេលខ្លះភ្លាត់ស្នៀត។ ចំណែករឿងលើគ្រែក៏ដូចគ្នា ការពន្លឿនចង្វាក់ឱ្យលឿនខ្លាំងពេក ធ្វើឱ្យតុល្យភាពនៃអារម្មណ៍ខូចអស់ និងនាំឱ្យដៃគូមិនបានទទួលសេចក្តីសុខពីរឿងលើគ្រែបានពេញលេញ។ ដូច្នេះ វិធីដែលល្អ គឺធ្វើដោយសន្សឹមៗ។

៤. បញ្ជូនសញ្ញានៃសេចក្តីស្រឡាញ់នៅពេលក្រោយ ៖

បុរសភាគច្រើន តែងភ្លាត់ស្នៀតត្រង់ចំណុចនេះ។ ក្រោយពីរួចរាល់ហើយ តែងទុកនាងចោល និងទៅសម្អាតរាងកាយ ឬគេងលក់តែម្តង។ ប៉ុន្តែ ការឱប ឬបបោសអង្អែល ក្រោយពីអ្នកទាំងពីរដល់ចំណុចកំពូល ហើយចាត់ទុកជារឿងដែលល្អ និងគួរធ្វើបំផុត ព្រោះការឱបជាការបញ្ជូនអារម្មណ៍របស់អ្នកឱ្យនាងបានដឹងនោះ នាងនឹងមានអារម្មណ៍កក់ក្តៅថែមទាំងសប្បាយចិត្ត៕

 

ប្រភព I.T