Loading...

Arjen Robben ៖ ក្លឹប Bayern គ្មានវិបត្តិអ្វីទេ

​ សុ វណ្ណារ៉ា​​ | ថ្ងៃពុធ ទី៣ ខែតុលា ឆ្នាំ២០១៨​ | កីឡាអន្ដរជាតិ | | 0 | ម៉ោង 17:28 pm

ក្រោយពេលបាត់បង់៥ពិន្ទុ ក្នុង២ប្រកួតចុងក្រោយនេះ បានធ្វើឱ្យបណ្តាសារព័ត៌មានជាច្រើនចុះផ្សាយថា ក្លឹប Bayern កំពុងតែជួបវិបត្តិទៅនឹងកីឡាករ។ ពាក់ព័ន្ធទៅនឹងករណីនេះ កីឡាករខ្សែបម្រើប្រយុទ្ធជើងចាស់ Arjen Robben បានច្រានចោលព័ត៌មានទាំងនោះ ដោយលើកឡើងថា ក្លឹបជើងឯក Germany Bundesliga រាប់សម័យកាលមួយនេះ មិនមានវិបត្តិដូចការលើកឡើងនោះទេ។

២ប្រកួតចុងក្រោយ ក្លឹប Bayern លេងបានត្រឹមតែស្មើ ១-១ ជាមួយក្រុម Augsburg ក្នុងទឹកដីរបស់ខ្លួន បន្ទាប់មកចាញ់ក្រុម Hertha ២-០ ក្រៅទឹកដី។

កីឡាករវ័យ៣៤ឆ្នាំរូបនេះ បានថ្លែងថា យើងគ្មានការព្រួយបារម្ភអ្វីទេ ចំពោះលទ្ធផល២ប្រកួតចុងក្រោយនេះ។ យើងនឹងចាប់ផ្តើមស្វែងរកជ័យជម្នះជាឡើងវិញ ចាប់ពីចុងសប្តាហ៍នេះទៅ។

ទាក់ទងទៅនឹងដំណើរប្រកួត Uefa Champion League វិញ កីឡាករសញ្ជាតិហូឡង់ដ៍រូបនេះ នៅតែមានសង្ឃឹមខ្ពស់ថា ក្រុមរបស់ខ្លួនអាចនាំយកពានរង្វាន់ Champion League មកកាន់ទឹកដីអាល្លឺម៉ង់។

Arjen Robben រកគ្រាល់បានក្នុងការប្រកួតពាន់រង្វាន់អឺរ៉ុប ២ប្រកួតចុងក្រោយ និងធ្លាប់ផ្តួលក្រុម Dortmund ដោយលទ្ធផល ២-០ វគ្គផ្តាច់ព្រ័ត្រ នៅពហុកីឡដ្ឋាន Wembley កាលពីឆ្នាំ២០១៣៕