Christino Ronaldo បង្អួតនាឡិកាដៃ តម្លៃជាង២លានដុល្លារ
នៅក្នុងសន្និសីទសារព័ត៌មានមុនជំនួបជាមួយក្លឹបចាស់បិសាចក្រហម Man Utd ក្នុងការប្រកួត Uefa Champion League ខ្សែប្រយុទ្ធ Christion Ronaldo របស់សេះបង្កង់ Juventus បានបង្អួតនាឡិកាដៃដ៏ប្រណីតដាំពេជ្រ មានតម្លៃ១,៨៥លានផោន ស្មើនឹងជាង២,៣៩លានដុល្លារ។
នាឡិកាដ៏ប្រណីតនេះ មានដាំត្បូងពេជ្រពណ៌ស ចំនួន៤២៤គ្រាប់។ ក្រៅពីបង្អួតរថយន្តទំនើប ខ្សែប្រយុទ្ធក្លឹប Juventus រូបនេះ បានបង្អួតម៉ូដនាឡិកាដ៏ប្រណីតម្តង ហើយនេះគឺជានាឡិកាថ្លៃបំផុតសម្រាប់ Ronaldo។
កាលពីឆ្នាំ២០១៣ Christion Ronaldo បានក្លាយជាឯកអគ្គរដ្ឋទូតផ្សព្វផ្សាយផលិតផលឱ្យក្រុមហ៊ុនគ្រឿងអលង្ការដ៏ល្បី Jacob &Co។
Christion Ronaldo ធ្លាប់ពាក់ចិញ្ចៀនតម្លៃជាង១២ម៉ឺនដុល្លារ ដែលមានដាំពេជ្រ ១៥,២៥ការ៉ាត់។
នៅក្នុងសន្និសីទកាសែតនេះដែរ Ronaldo មិនបាននិយាយអ្វីច្រើនពាក់ព័ន្ធនឹងការប្រកួតនោះទេ ដោយអ្នកកាសែតផ្តោតអារម្មណ៍តែរឿងក្តីចាប់រំលោភស្ត្រីនៅក្នុងសណ្ឋាគារ Las Vegas កាលពីឆ្នាំ២០០៩៕