Loading...

Christino Ronaldo ៖ មេធាវីរបស់ខ្ញុំ មានទំនុកចិត្តឈ្នះក្តីសំណុំរឿងចាប់រំលោភ

​ សុ វណ្ណារ៉ា​​ | ថ្ងៃពុធ ទី២៤ ខែតុលា ឆ្នាំ២០១៨​ | កីឡាអន្ដរជាតិ | | 0 | ម៉ោង 16:35 pm

នៅក្នុងសន្និសីទកាសែតមុនជំនួបជាមួយអតីតក្លឹបរបស់ខ្លួន បិសាចក្រហម Man Utd ក្នុងការប្រកួត Uefa Champion League ខ្សែប្រយុទ្ធសេះបង្កង់ Juventus បានឆ្លើយតបចំពោះសំណួរអ្នកកាសែត ដែលបានសួរពាក់ព័ន្ធទៅនឹងសំណុំរឿងចោទប្រកាន់ចាប់រំលោភស្ត្រីនៅក្នុងសណ្ឋាគារ ថា មេធាវីរបស់ខ្ញុំមានទំនុកចិត្តខ្ពស់ក្នុងការទទួលបានជ័យជម្នះ។ ការពិត នឹងលេចចេញនៅពេលដ៏ខ្លីខាងមុខនេះ។

Ronaldo បានបន្តទៀតថា “ខ្ញុំជាមនុស្សសប្បាយ ខ្ញុំជានិច្ចកាលញញឹម។ ខ្ញុំមានក្លឹបបាល់ទាត់ និងគ្រួសារដ៏អស្ចារ្យ។ និយាយរួម ខ្ញុំមានអ្វីៗទាំងអស់ ហើយអ្វីដែលនៅសេសសល់ មិនអាចមកជ្រៀតជ្រៀកជីវិតរបស់ខ្ញុំបានទេ”។

ខ្សែប្រយុទ្ធ Christino Ronaldo ត្រូវបានស្ត្រីម្នាក់ គឺនាង Kathryn Mayorga អាយុ៣៤ឆ្នាំ ចោទប្រកាន់ថា ចាប់រំលោភនាងនៅក្នុងសណ្ឋាគារ Las Vegas កាលពីឆ្នាំ២០០៩។ ពាក់ព័ន្ធនឹងការចោទប្រកាន់នេះ Ronaldo បានច្រានចោល។

ទស្សនាវដ្តីអាល្លឺម៉ង់ Der Spiegel គឺជាអ្នកជីកកកាយរឿងនេះ យកមកចុះផ្សាយមុនគេ។ កាលពីឆ្នាំ២០១០ ទស្សនាវដ្តីដដែលនេះ បានសរសេរថា Ronaldo បានបង់ប្រាក់ជាង៣៧ម៉ឺនដុល្លារ ដើម្បីបំបិទសំណុំរឿងចោល៕