Loading...

Diego Maradona ប្រាប់ Messi ឱ្យចូលនិវត្តន៍ពីក្រុមជម្រើសជាតិ

​ សុ វណ្ណារ៉ា​​ | ថ្ងៃពុធ ទី៣ ខែតុលា ឆ្នាំ២០១៨​ | កីឡាអន្ដរជាតិ | | 0 | ម៉ោង 15:38 pm

ដោយសារតែភាពមិនច្បាស់លាស់ពីអនាគតរបស់កីឡាករ Lionel Messi នៅក្នុងក្រុមជម្រើសជាតិ លោក Maradona បានឱ្យដំបូន្មាន Messi ចូលនិវត្តន៍។

នេះបើយោងតាមប្រភពព័ត៌មាន Goal. com ចេញផ្សាយកាលពីថ្ងៃអង្គារ ទី០២ ខែតុលា ឆ្នាំ២០១៨។

លោក Maradona បាននិយាយថា “Messi គួរតែកុំវិលត្រឡប់ចូលក្រុមជម្រើសជាតិវិញ ដោយសារតែមិត្តរួមជាច្រើន និងអ្នកគាំទ្រ តែងតែទម្លាក់កំហុសទៅលើ Messi ជាពិសេស ការប្រកួតបាល់ទាត់ពិភពលោក២០១៨ នៅប្រទេសរុស្ស៊ី”។

លោកបានបន្តទៀតថា “តាមគំនិតរបស់ខ្ញុំ Messi គួរតែចូលនិវត្តន៍ ដើម្បីផ្តល់ឱកាសឱ្យកីឡាករជំនាន់ក្រោយពឹងទៅលើសមត្ថភាពរបស់ខ្លួន”។

កីឡាករ Messi មានវ័យ៣១ឆ្នាំរូបនេះ គ្មានឈ្មោះក្នុងបញ្ជីក្រុមជម្រើសជាតិ២ប្រកួតកន្លងមកហើយ ដោយសារតែគាត់មិនបានបង្ហាញចេតនាជាក់លាក់ក្នុងការវិលត្រឡប់ចូលក្រុមជម្រើសជាតិវិញ។

គួររំឭកថា ក្រោយព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក២០១៨ នៅប្រទេសរុស្ស៊ី ខ្សែប្រយុទ្ធឆ្នើមតែមួយគត់របស់អាហ្សង់ទីន  បានប្រកាសសុំដកខ្លួនចេញពីក្រុមជម្រើសជាតិមួយរយៈ ដោយគ្មានពេលកំណត់។ រហូតមកដល់ពេលនេះ Messi មិនទាន់បានជូនដំណឹងមកសហព័ន្ធបាល់ទាត់អាហ្សង់ទីន ថា តើគាត់នឹងវិលត្រឡប់មកវិញ ឬអត់នោះទេ៕