Loading...

Hazard ៖ ខ្ញុំ​មិនទាន់អស់និស្ស័យជាមួយ Chelsea  នៅ​​ឡើយទេ

​ សុ វណ្ណារ៉ា​​ | ថ្ងៃសៅរ៍ ទី១៣ ខែតុលា ឆ្នាំ២០១៨​ | កីឡាអន្ដរជាតិ | | 0 | ម៉ោង 14:02 pm

តាមប្រភពព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃសុក្រ ទី១២ ខែតុលា ឆ្នាម២០១៨ បានឲ្យដឹងថា កីឡាករខ្សែបម្រើប្រយុទ្ធ Eden Hazard  នឹងមិនផ្លាស់ចេញពីក្លឹបតោខៀវ Chelsea  ទៅចូលរួមជាមួយ Real Madrid ក្នុងខែមករា ឆ្នាំ២០១៩ ឡើយ ប៉ុន្តែបានបញ្ជាក់ថា គាត់អាចនឹងផ្លាស់ចេញពីក្លឹបនេះ ដើម្បីឈ្នះពានបាល់មាស Ballon d’Or។

កាលពីដើមខែនេះ ខ្សែប្រយុទ្ធឆ្នើមរបស់ជម្រើសជាតិប៊ែលហ្ស៊ិក វ័យ២៧ឆ្នាំ បានសារភាពថា លោកមានក្ដីស្រមៃតាំងពីតូច ចង់មកចូលរួមជាមួយក្លឹប Real Madrid ។

ក្នុងសន្និសីទសារព័ត៌មាន តំណាងក្រុមជម្រើសជាតិប៊ែលហ្ស៊ិក នៅពេលអ្នកកាសែតសួរថា តើគេត្រូវទៅលេងនៅអេស្ប៉ាញ ដើម្បីឈ្នះពានឯកត្តជន?

កីឡាករ Hazard បានឆ្លើយថា”ប្រហែលជាអីចឹងហើយ

អតីតយុវជននៃក្លឹបបាល់ទាត់បារាំង Lille នៅសល់កុងត្រាថ្មីជាមួយ Chelsea ដល់ខែមិថុនា ឆ្នាំ២០២០។

ប្រភពព័ត៌មាននៅអេស្ប៉ាញ បានរាយការណ៍ថា Real Madrid សង្ឃឹមថា Chelsea អាចលក់ Hazard នៅដំណាច់រដូវកាលនេះ ក្នុងតម្លៃជិត១០០លានដុល្លារ ជាជាងប្រឈមនឹងហានិភ័យនៃការបាត់បង់តារាឆ្នើមរូបនេះនៅឆ្នាំបន្ទាប់។

សូមបញ្ជាក់ថា Hazard បានផ្លាស់ពី Lille មក Chelsea ក្នុងឆ្នាំ២០១២ ហើយរហូតមកដល់ពេលនេះ ចូលលេងបាន២១៦ប្រកួត ស៊ុតចូល៧៦គ្រាប់ សម្រាប់ក្រុមតោខៀវ៕