Loading...

Inter ចង់បាន Luka Modric ពី Real Madrid

​ សុ វណ្ណារ៉ា​​ | ថ្ងៃពុធ ទី១៧ ខែតុលា ឆ្នាំ២០១៨​ | កីឡាអន្ដរជាតិ | | 0 | ម៉ោង 14:21 pm

តាមប្រភពព័ត៌មានពី​ The Sun ចេញផ្សាយកាលពីថ្ងៃអង្គារ ទី ១៦ ខែតុលា ឆ្នាំ២០១៨ បានឲ្យដឹងថា ក្លឹប Inter កំពុងចាប់អារម្មណ៍ចង់បានកីឡាករ Luka Modric ខ្សែបម្រើប្រយុទ្ធក្លឹប Real Madrid ។

ទោះជាយ៉ាងណា ប្រភពព័ត៌មានដដែលនោះ បានឲ្យដឹងថា ក្លឹបសេ្តចស Real Madrid អាចនឹងលក់កីឡាករ Luka Modric ចេញ​ លុះត្រាតែក្លឹបទិញបានកីឡាករ Neymar ឬ Kylian Mbappe ជាមុនសិន។

ក្លឹប Real Madrid កំពុងស្វែងរកកីឡាករខ្សែប្រយុទ្ធម្នាក់ មកជំនួសតំណែងកីឡាករ Christino Ronaldo ដែលផ្លាស់ទៅលេងនៅក្លឹប Juventus។ ខណៈក្លឹប Real Madrid កំពុងខ្សត់គ្រាប់បាល់បញ្ចូលទី ក្រោយអវត្តមានរបស់ Ronaldo ។

ក្លឹបបាល់ទាត់អ៊ីតាលី Inter បានបាត់បង់ឱកាសក្នុងការតាមប្រមាញ់យកកីឡាករសញ្ជាតិក្រូអាស៊ី តាំងពីបញ្ចប់ការប្រកួតបាល់ទាត់ពិភពលោក ២០១៨ មកម្លេះ។

Inter បានដាក់ចិត្តស្រឡាញ់ ក្រោយពេលមើលឃើញទម្រង់លេងដ៏លេចធ្លោរបស់ Luka Modric នៅក្នុងព្រឹត្តិការណ៍បាល់ទាត់នៅប្រទេសរុស្ស៊ី។

សម្រាប់រដូវកាលដោះដូរខែមករា ខាងមុខនេះ ក្លឹប Inter នៅតែចិញ្ចឹមចិត្តចង់បានកីឡាកររូបនេះដដែល ៕