Loading...

Jedinak បង្ហាញវត្តមាន៧៩ប្រកួត ពេលនេះប្រកាសចូលនិវត្តន៍ 

​ សុ វណ្ណារ៉ា​​ | ថ្ងៃអង្គារ ទី២ ខែតុលា ឆ្នាំ២០១៨​ | កីឡាអន្ដរជាតិ | | 0 | ម៉ោង 14:59 pm

កាលពីថ្ងៃចន្ទ ទី០១ ខែតុលា ឆ្នាំ២០១៨ កីឡាករខ្សែបម្រើ Mile Jedinak បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិកង់ហ្ការ៉ូ អូស្ត្រាលី បន្ទាប់ពីបង្ហាញវត្តមានបាន៧៩ប្រកួត។

កីឡាកររបស់ក្លឹប Aston Villa រូបនេះ បានដឹកនាំក្រុមជម្រើសជាតិ ប្រកួតបាល់ទាត់ពិភពលោក២០១០ នៅអាហ្វ្រិក ២០១៤ នៅប្រេស៊ីល និង២០១៨ នៅប្រទេសរុស្ស៊ី ព្រមទាំងធ្វើជាប្រធានក្រុមដឹកនាំការប្រកួតអាស៊ីខាប់ កាលពីឆ្នាំ២០១៥។

កីឡាករខ្សែបម្រើការពាររូបនេះ រកគ្រាប់បាល់បាន២០គ្រាប់ ឱ្យក្រុមជម្រើសជាតិ ក្នុងការបង្ហាញវត្តមាន៧៩ប្រកួត។

Jedinak បានសរសេរថា “ខ្ញុំបានធ្វើការសម្រេចចិត្តរួចហើយ ក្នុងការលាឈប់ពីក្រុមជម្រើសជាតិ។ រយៈពេល១០ឆ្នាំ នៅជាមួយក្រុមជម្រើសជាតិ វាបានបំពេញក្តីស្រមៃរបស់ខ្ញុំគ្រប់គ្រាន់ហើយ។ ខ្ញុំសូមជូនពរមិត្តរួមក្រុម ទាំងអស់ឱ្យជួបតែសំណាងល្អ”៕