Loading...

Juventus និង Man Utd ដណ្តើមគ្នាចង់ Milenkovic

​ សុ វណ្ណារ៉ា​​ | ថ្ងៃព្រហស្បតិ៍ ទី១៨ ខែតុលា ឆ្នាំ២០១៨​ | កីឡាអន្ដរជាតិ | | 0 | ម៉ោង 16:09 pm

តាមប្រភពព័ត៌មានពី ESPN ចេញផ្សាយកាលពីថ្ងៃពុធ ទី១៧ ខែតុលា ឆ្នាំ២០១៨ បានឱ្យដឹងថា ក្លឹបបិសាចក្រហម Man Utd និង សេះបង្កង់ Juventus ប្រជែងគ្នាចង់បានកីឡាករខ្សែការពារ Milenkovic ពីក្លឹប Foirentina សម្រាប់រដូវកាលដោះដូរខែមករា ខាងមុខនេះ។

ប្រភពព័ត៌មានដដែលនោះ បានឱ្យដឹងទៀតថា កីឡាករខ្សែការពាររូបនេះ អាចមានតម្លៃខ្លួនជាង៤០លានដុល្លារ។

លោក Jose Morinho បានបង្ហាញចំណាប់អារម្មណ៍ចង់បានកីឡាករសញ្ជាតិស៊ែប៊ី ដោយសារឃើញទម្រង់លេងរបស់គេល្អ កាលពីសប្តាហ៍មុន យកឈ្នះក្រុម Montenegro។

ចំណែកឯលោក Massimiliene Allegri គ្រូបង្វឹកក្លឹបសេះបង្កង់ Juventus ចង់កីឡាកររូបនេះ ជំនួសតំណែងកីឡាករវ័យចំណាស់៣រូប គឺកីឡាករ Andrea Barzagli, អាយុ៣៧ឆ្នាំ, Giorgio Chiellini អាយុ៣៤ឆ្នាំ និង Leonardo Bonucci អាយុ៣១ឆ្នាំ។

កីឡាករខ្សែការពារកណ្តាលវ័យ២១ឆ្នាំរូបនេះ បានចូលមកលេងឱ្យក្លឹប Fiorentina កាលពីឆ្នាំ២០១៧ ក្រោយផ្ទេរមកពីក្លឹប Partizan ក្នុងតម្លៃខ្លួនត្រឹមតែជាង៦លានដុល្លារប៉ុណ្ណោះ។ រយៈពេល១ឆ្នាំ នៅជាមួយក្លឹបនេះ ធ្លាប់បង្ហាញវត្តមានបាន២៤ប្រកួត និងស៊ុតបាល់បញ្ចូលទីបាន២គ្រាប់៕