Loading...

Klopp ចង់បញ្ចប់ប្រវត្តិសាស្ដ្រជូរចត់រយៈពេលជិត៣ទសវត្ស របស់ Liverpool

​ សុ វណ្ណារ៉ា​​ | ថ្ងៃចន្ទ ទី១៥ ខែតុលា ឆ្នាំ២០១៨​ | កីឡាអន្ដរជាតិ | | 0 | ម៉ោង 14:37 pm

តាមប្រភពព័ត៌មានពី BBC ចេញផ្សាយកាលពីថ្ងៃសៅរ៍ ទី១៣ ខែតុលា ឆ្នាំ២០១៨ បានឲ្យដឹងថា លោក Jurgen Klopp គ្រូបង្វឹកក្លឹបហង្សក្រហម Liverpool បានបង្ហាញមហិច្ឆតាស្វែងរកពានរង្វាន់ឲ្យក្លឹបក្នុងរដូវកាលនេះ។

Klopp បាននិយាយថា “ខ្ញុំចង់បញ្ចប់ប្រវត្តិសាស្ត្រដ៏ជូរចត់របស់Liverpool ដែលគ្មានសំណាងលើកពានរង្វាន់ Premier League ទាល់តែសោះ ក្នុងរយៈពេលជិត៣ទសវត្សចុងក្រោយនេះ។

ក្លឹប​ Liverpool ឈ្នះពានរង្វាន់ធំចុងក្រោយ England League Cup កាលពីឆ្នាំ២០១២ ហើយមិនបានឈ្នះពាន English Premier Leagueចាប់តាំងពីឆ្នាំ១៩៩០មកម្ល៉េះ។

លោក Klopp ដឹកនាំក្លឹបបាល់ទាត់បរាជ័យវគ្គផ្តាច់ព្រ័ត្រ៦លើក ក្រោយពីឈ្នះ Dortmund កាលពីឆ្នាំ២០១២។

កាលពីលោកចូលមកដឹកនាំក្លឹប Liverpool ក្នុងឆ្នាំ២០១៥  គាត់ធ្លាប់បានសន្យាថា នឹងដឹកនាំក្លឹបនេះ ឈ្នះពានក្នុងរង្វង់4ឆ្នាំ  ប៉ុន្តែបន្ទាប់ពីបាត់បង់ឱកាសបីលើក មិនអាចរកពានបាន ជាពិសេស ការឡើងមកដល់វគ្គផ្តាច់ព្រ័ត្រ Champion League តែចាញ់ Real Madrid ​ធ្វើឲ្យលោកសារភាពថា មិនដឹងថា ពេលណាអាចនឹងទទួលពាននោះទេ។

គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់ដ៍ រូបនេះ បាននិយាយទៀតថា ’’ខ្ញុំបាននិយាយពីរឿងពាននេះ ២-៣ដងទៅហើយ។ ខ្ញុំមិនដឹងថា ពេលណាវានឹងកើតឡើងនោះទេ ប៉ុន្តែខ្ញុំមានជំនឿថា ក្លឹបនេះនឹងឈ្នះពាននៅថ្ងៃណាមួយ’’៕