Loading...

Liverpool  គ្រោងចំណាយ៧៤លានដុល្លារទិញខ្សែបម្រើ Zielnksi

​ សុ វណ្ណារ៉ា​​ | ថ្ងៃចន្ទ ទី១៥ ខែតុលា ឆ្នាំ២០១៨​ | កីឡាអន្ដរជាតិ | | 0 | ម៉ោង 9:57 am

តាមប្រភពប្រភពព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃសៅរ៍ ទី១៣ ខែតុលា ឆ្នាំ២០១៨ បានឲ្យដឹងថា លោក Jurgen Klopp ចាប់អារម្មណ៍ចង់បានកីឡាករខ្សែបម្រើ Piotr Zielnksi ពីក្លឹបបាល់ទាត់អ៊ីតាលី Napoli ។

ក្លឹបនេះគ្រោងចំណាយលុយ៥៧លានផោន ស្មើនឹងជាង៧៤លានដុល្លារ ដើម្បីផ្គាប់ចិត្តក្លឹប Napoli ប៉ុន្តែកីឡាកររូបនេះ នៅសល់កុងត្រា៣ឆ្នាំទៀត ជាមួយក្លឹបនេះ។

ក្រៅពីក្លឹប Liverpool ក៏មានក្លឹបសេះបង្កង់ Juventus ក៏ចង់បានកីឡាកររូបនេះផងដែរ តែក្លឹប Liverpool  ដែលចិញ្ចឹមចិត្តចង់បានកីឡាករសញ្ជាតិប៉ូឡូញ តាំងពីឆ្នាំ២០១៦ ទំនងជាមានប្រៀបជាងក្នុងការនាំយកមកកាន់ពហុកីឡដ្ឋាន Anfield សម្រាប់រដូវកាលដោះដូរខាងមុខនេះ។

នៅជាមួយ Napoli  ធ្លាប់ស៊ុតបាល់បាន១៥គ្រាប់ ក្នុងការបង្ហាញវត្តមាន៩៦ប្រកួត។ សម្រាប់រដូវកាលនេះ គាត់បានបង្ហាញទម្រង់លេងគួរឲ្យកត់សម្គាល់ គឺរក២គ្រាប់ ក្នុង២ប្រកួតដំបូងនេះ។

សម្រាប់រដូវកាលដោះដូរខែមករា ខាងមុខនេះ លោក Klopp កំពុងតែស្វះស្វែងរកីឡាករខ្សែបម្រើឆ្នើមៗសម្រាប់ពង្រឹងតំបន់នេះឡើងវិញ។ ខណៈកីឡាករខ្សែបម្រើ Aaron Ramsey ក៏កំពុងស្ថិតក្នងរ៉ាដាប្រមាញ់តបស់លោក ផងដែរ៕