Loading...

Mbappe ទម្លាយរឿងបរិច្ចាគលុយឈ្នះ World Cup ៥០ម៉ឺនដុល្លារ

​ សុ វណ្ណារ៉ា​​ | ថ្ងៃសៅរ៍ ទី១៣ ខែតុលា ឆ្នាំ២០១៨​ | កីឡាអន្ដរជាតិ | | 0 | ម៉ោង 18:23 pm

ការបរិច្ចាគលុយរបស់មនុស្សល្បីៗ​ទៅលើជនក្រីក្រ ឬអង្គការមនុស្សធម៌នានា ​សុទ្ធតែមានគោលដៅច្បាស់លាស់។ យ៉ាងណាមិញ ខ្សែប្រយុទ្ធវ័យក្មេងក្រុមជម្រើសជាតិបារាំង Mbappe ក៏ដូចគ្នាដែរ ក្រោយឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក ២០១៨ នៅប្រទេសរុស្ស៊ី ក៏បានប្រគល់ប្រាក់រង្វាន់ផ្ទាល់ខ្លួន ចំនួន៥០ម៉ឺនដុល្លារ ទៅឲ្យអង្គការមនុស្សធម៌ក្មេងពិការ។

ខ្សែប្រយុទ្ធឆ្នើមរូបនេះ ស៊ុតបាល់បញ្ចូលទី​បាន៤គ្រាប់ ជួយឲ្យមាន់គកបារាំង លើកពានរង្វាន់បាល់ទាត់ពិភពលោក ២០១៨។

ទាក់ទងទៅនឹងការបរិច្ចាគនេះ កីឡាករវ័យ១៩ឆ្នាំរូបនេះ បានទម្លាយឲ្យដឹងថា ’’ខ្ញុំមកទីនេះ ដើម្បីរកពានឲ្យប្រទេសរបស់ខ្ញុំ មិនមែនមកធ្វើជំនួញទេ។ ខ្ញុំមានលុយគ្រប់គ្រាន់ហើយ ដូច្នេះវាគឺសំខាន់ណាស់  ដើម្បីយកលុយនោះទៅជួយអ្នកដែលត្រូវការ។ មនុស្សជាច្រើនកំពុងរងទុក្ខ មានជំងឺ និងក្រីក្រ’’ ។

Mbappe បានបន្តទៀតថា “លុយ៥០ម៉ឺនដុល្លារនេះ មិនបានផ្លាស់ប្តូរជីវិតរបស់ខ្ញុំទេ តែវាបានផ្លាស់ប្តូរជីវិតមនុស្សជាច្រើន”។

ក្រៅពីបរិច្ចាគទៅអង្គការមួយនេះ Mbappe ក៏ធ្លាប់បរិច្ចាគប្រាក់ឈ្នួលរបស់ខ្លួន ទៅឲ្យអង្គការផ្សេងៗជាច្រើនទៀត៕