Loading...

Naby Keita រងរបួស មិនអាចជួយ Liverpool បានទេយប់នេះ

​ សុ វណ្ណារ៉ា​​ | ថ្ងៃសៅរ៍ ទី២០ ខែតុលា ឆ្នាំ២០១៨​ | កីឡាអន្ដរជាតិ | | 0 | ម៉ោង 15:40 pm

រយៈពេលត្រឹមតែ៥ថ្ងៃប៉ុណ្ណោះ ក្លឹបហង្សក្រហម Liverpool បានបាត់បង់កម្លាំងសំខាន់ៗ៣រូប។ ខ្សែបម្រើប្រយុទ្ធ Naby Keita បានក្លាយជាកីឡាករទី៣ ដែលរងរបួសសាច់ដុំ នៅក្នុងយុទ្ធនាការជួយក្រុមជម្រើសជាតិ ប្រកួតពានរង្វាន់អាហ្វ្រិកខាប់ ប៉ះជាមួយក្រុមជម្រើសជាតិរវ៉ាន់ដា ដែលទទួលបានលទ្ធផល ១-១ កាលពីរាត្រីថ្ងៃអង្គារ។

ក្លឹបហង្សក្រហម Liverpool កំពុងជួបវិបត្តិកីឡាកររបួស បន្ទាប់ពីខ្សែប្រយុទ្ធ Mohamed Salah ដែលមានរបួសក្រលៀន ខណៈដែល Saudio Mane រងរបួសឆ្អឹងមេដៃ។

កីឡាករ Naby Keita ត្រូវបានប្តូរចេញនៅតង់ទី១ បន្ទាប់ពីគ្រូពេទ្យពិនិត្យមើលឃើញថា មានបញ្ញារបួសដែលមិនអាចប្រកួតតទៅទៀតបាន។

ដោយឡែក ខ្សែប្រយុទ្ធ Mohamed Salah ក្រោយពីរងរបួសជួយក្រុមជម្រើសជាតិ បានវិលត្រឡប់មកក្លឹប Liverpool វិញ ដើម្បីសម្រាកព្យាបាលរបួស។

សម្រាប់រាត្រីនេះ ក្លឹបហង្សក្រហម Liverpool ត្រូវធ្វើដំណើរទៅសួរសុខទុក្ខក្រុម Hudderfield ទាំងក្តីបារម្ភ ដោយសារតែកីឡាករឆ្នើមៗរបស់គេសុទ្ធតែមានញ្ហារបួស៕