Loading...

NATO ៖ គ្មានអាវុធនុយក្លេអ៊ែរថ្មីទេ នៅក្នុងតំបន់អឺរ៉ុប

​ សុ វណ្ណារ៉ា​​ | ថ្ងៃពុធ ទី២៤ ខែតុលា ឆ្នាំ២០១៨​ | ព័ត៌មានអន្តរជាតិ | | 0 | ម៉ោង 17:55 pm

កាលពីថ្ងៃពុធ ទី២៤ ខែតុលា ឆ្នាំ២០១៨ លោក Jens Stoltenberg អគ្គលេខាធិការអង្គការណាតូ បាននិយាយថា សម្ព័ន្ធមិត្តណាតូ ទំនងជាមិនដាក់ពង្រាយអាវុធនុយក្លេអ៊ែរច្រើនថែមទៀតទេ នៅក្នុងតំបន់អឺរ៉ុប ជាការឆ្លើយតបទៅនឹងអ្វីដែលប្រទេសលោកខាងលិច បាននិយាយថា ការបែកបាក់សន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរ របស់រុស្ស៊ី និងទីក្រុងវ៉ាស៊ីនតោន ក៏ដោយ។ នេះបើយោងតាមប្រភពព័ត៌មាន Reuters ចេញផ្សាយកាលពីថ្ងៃពុធ ទី២៤ ខែតុលា ឆ្នាំ២០១៨។

ទីក្រុងវ៉ាស៊ីនតោន នឹងបញ្ជាក់ពីគម្រោងដើរចេញពីសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរ បើទោះជាមានការជំទាស់ពីប្រទេសរុស្ស៊ី យ៉ាងណាក៏ដោយ។ នេះបើតាមការលើកឡើងរបស់ John Bolton មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក ក្រោយជំនួបជាមួយប្រធានាធិបតីរុស្ស៊ី លោកវ៉្លាឌីមៀរ ពូទីន។

ជាមួយគ្នានេះដែរ John Bolton ក៏បានឱ្យដឹងដែរថា “ខ្ញុំមិនគិតថា សម្ព័ន្ធអឺរ៉ុប និងពង្រាយអាវុធនុយក្លេអ៊ែរច្រើន ក្នុងការឆ្លើយតបទៅនឹងជម្លោះរវាងអាមេរិក-រុស្ស៊ី នោះដែរ”។

ប្រធានណាតូ ក៏បានបញ្ជាក់ដែរថា សហរដ្ឋអាមេរិក គឺបានអនុវត្តពេញលេញជាមួយសន្ធិសញ្ញា កម្លាំងអាវុធនុយក្លេអ៊ែរ រយៈចម្ងាយវែង-មធ្យម ដែលបានបង្កើតឡើងកាលពីឆ្នាំ១៩៨៧។

កាលពីពេលថ្មីៗនេះ លោកដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានបង្ហាញជំហរដកខ្លួនចេញពីសន្ធិសញ្ញានេះ ដោយយល់ឃើញថា ប្រទេសរុស្ស៊ី បានអនុវត្តន៍តាមសន្ធិសញ្ញានេះទេ។

ក្រោយដំណើរបំពេញទស្សនកិច្ចរបស់លោក John Bolton លោកពូទីន ក៏បានលើកពីសំណើរឱ្យមានជំនួបប្រជុំរវាងលោកពូទីន និងដូណាល់ ត្រាំ នៅថ្ងៃទី១១ ខែវិច្ឆិកា នៅទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីពិភាក្សាគ្នាអំពីគម្រោង ដើរចេញពីសន្ធិសញ្ញានេះ និងជាការចូលរួមរំលឹកខួប១០០ឆ្នាំ នៃបញ្ចប់សង្គ្រាមលោកលើកទី១៕