Loading...

Thierry Henry ចុះកុងត្រា៣ឆ្នាំ ដឹកនាំក្លឹប Monaco

​ សុ វណ្ណារ៉ា​​ | ថ្ងៃចន្ទ ទី១៥ ខែតុលា ឆ្នាំ២០១៨​ | កីឡាអន្ដរជាតិ | | 0 | ម៉ោង 10:01 am

ប្រភពព័ត៌មានពី ESPN ចេញផ្សាយកាលពីថ្ងៃសៅរ៍ ទី១៣ ខែតុលា ឆ្នាំ២០១៨ បានឲ្យដឹងថា Thierry Henry អតីតខ្សែប្រយុទ្ធក្លឹបកាំភ្លើងធំArsenal បានចុះកុងត្រារយៈពេល3ឆ្នាំ ដឹកនាំក្លឹបបាល់ទាត់បារាំង Monaco  តែមិនបានបង្ហើបឲ្យដឹងពីតម្លៃពលកម្មនោះទេ។

ក្លឹបជើងឯកបារាំង League One ប្រចាំឆ្នាំ២០១៦-២០១៧ បានបណ្តេញលោក Leonardo Jardim  កាលពីដើមសប្តាហ៍នេះ ។

ការប្រកាសតែងតាំងជាផ្លូវការ នឹងធ្វើឡើងនៅថ្ងៃនេះ។

Thierry Henry ដែលបានចាប់អាជីពជាមួយក្លឹប Monaco  និងឈ្នះពាន League One កាលពីឆ្នាំ១៩៩៧ ធ្លាប់បានបម្រើជាជំនួយការនៅក្រុមជម្រើសជាតិបែលហ្ស៊ិក។ កាលពីមុន លោកមានមហិច្ឆតាចង់ដឹកនាំក្លឹបកាំភ្លើងធំ Arsenal ហើយកាលពីប៉ុន្មានខែមុននេះ លោកក៏មានទំនាក់ទំនងចង់ដឹកនាំក្លឹប Aston Villa ផងដែរ។

Henry គឺអតីតកីឡាករក្លឹប Monaco ក្នុងចន្លោះឆ្នាំ១៩៩៤-១៩៩៩ មុននឹងផ្លាស់មកលេងជាមួយ Juventus Arsenal Barcelona New York Red Bulls និងចុងក្រោយ លេងឲ្យក្លឹប Arsenal ម្តងទៀត កាលពីឆ្នាំ ២០១២ មុននឹងចូលនិវត្តន៍ពីអាជីពកីឡាករ ទៅធ្វើជាអ្នកវិភាគបាល់ទាត់ និងចុងក្រោយ ជាជំនួយការគ្រូបង្វឹកក្រុមជម្រើសជាតិបែលហ្ស៊ិក៕