Loading...

កូនប្រុសមហាសេដ្ឋីក្លឹប Leicester ប្តេជ្ញាបន្តបេសកកម្មស្នងតំណែងឪពុក

​ សុ វណ្ណារ៉ា​​ | ថ្ងៃអង្គារ ទី៦ ខែកញ្ញា ឆ្នាំ២០១៨​ | កីឡាអន្ដរជាតិ | | 0 | ម៉ោង 15:20 pm

នៅក្នុងឱកាសថ្លែងអំណរគុណដល់មហាជនដែលបានចូលរួមរំលែកទុក្ខសពឪពុក លោក Vichai Srivaddhanaprabha មហាសេដ្ឋី លំដាប់ទី៥ ក្នុងប្រទេសថៃ ដែលទើបទទួលមរណភាពក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ កាលពីពេលថ្មីៗ កូនប្រុសរបស់លោកបានប្តេជ្ញាបន្តបេសកកម្មស្នងតំណែងដឹកនាំក្លឹប Leicester។

លោក Aiyawatt កូនប្រុសរបស់មហាសេដ្ឋី Vichai Srivaddhanaprabha បាននិយាយថា “ប៉ាបានចាកចេញពីខ្ញុំដោយបន្សល់ទុកនូវកេរដំណែលឱ្យអ្នកជំនាន់ក្រោយបន្ត។ ខ្ញុំនឹងធ្វើអ្វីៗដើម្បីតបស្នងសងគុណគាត់វិញ។ ខ្ញុំបន្តទស្សនវិស័យ និងបំពេញក្តីសុបិនរបស់គាត់”។

លោក Vichai ស្លាប់ក្នុងវ័យ៦០ឆ្នាំ មានប្រពន្ធ និងកូនប្រុស-ស្រី៤នាក់ (ប្រុស២)បានវិនិយោគក្លឹបបាល់ទាត់ Leicester រាប់លានដុល្លារ។ អ្នកទាំង៥នោះ សុទ្ធតែជាក្រុមប្រឹក្សា នាយកក្រុមហ៊ុន King Power។ ក្នុងអាណត្តិកាន់កាប់ក្លឹបនេះ លោក Vichai បានជួយឱ្យ Leicester ឈ្នះពាន Premier League ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ៕