Loading...

កូនស្រីទៅណា ម៉ែទាក់ទងគេគ្រប់គ្នាហើយ នៅតែមិនដឹងដំណឹងទៀត

​ សុ វណ្ណារ៉ា​​ | ថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ២០១៨​ | ព័ត៌មានជាតិសន្ដិសុខសង្គម | | 0 | ម៉ោង 13:58 pm

ខេត្តកំពង់ស្ពឺ ៖ នារីវ័យក្មេងម្នាក់ មានឈ្មោះឡាយ រស្មី មានលំនៅក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច បានបាត់ចេញពីផ្ទះតាំងពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ មកដល់ពេលនេះរយៈពេល៧ថ្ងៃហើយ មិនឃើញត្រឡប់មកផ្ទះវិញសោះ ទាក់ទងលេខទូរស័ព្ទក៏មិនចូល  ទោះជាក្រុមគ្រួសារតាមរកយ៉ាងណាក៏មិនឃើញ ជាហេតុធ្វើឱ្យស្ត្រីជាម្តាយមានការព្រួយបារម្ភ ខ្លាចកូនស្រីត្រូវមនុស្សមិនល្អបោកបញ្ឆោត នាំយកទៅធ្វើបាប ក៏ប្រកាសតាមរកកូនស្រី ឱ្យវិលត្រឡប់មកផ្ទះវិញ។

តាមប្រភពពីក្រុមគ្រួសាររបស់ក្មេងស្រីដែលបាត់ខ្លួនខាងលើ បានឱ្យដឹងថា កូនស្រីរបស់គាត់ កន្លងមក ទៅណាមកណាទៀងពេលល្អណាស់ មិនធ្លាប់បាត់ដោយគ្មានដំណឹងបែបនេះឡើយ ស្រាប់តែមកដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅ កូនស្រីរូបនេះបានចេញពីផ្ទះស្ងាត់ៗ ដោយមិនបានផ្តល់ដំណឹងឱ្យអ្នកណាម្នាក់បានដឹងទាល់តែសោះ មិនដឹងថាកូនស្រីមាន សុខទុក្ខយ៉ាងណាទេ។

ក្រុមគ្រួសារក្មេងស្រីដែលបាត់ខ្លួន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានប្រទះឃើញក្មេងស្រី ដែលមានភិនភាគដូចក្នុងរូបថត សូមជួយផ្តល់ដំណឹងដល់ពួកគាត់ជាក្រុមគ្រួសារផង តាមរយៈវិទ្យុអេប៊ីស៊ី ដែលមានលេខទូរស័ព្ទ ០៨៧ ២៣ ២៣ ២៣  និង០១២ ២៣ ១០ ១០៕