Loading...

កូរ៉េខាងត្បូង-អាមេរិក បន្តផ្អាកសមយុទ្ធយោធារួម

​ សុ វណ្ណារ៉ា​​ | ថ្ងៃចន្ទ ទី៥ ខែកញ្ញា ឆ្នាំ២០១៨​ | ព័ត៌មានអន្តរជាតិ | | 0 | ម៉ោង 17:58 pm

យោងតាមប្រភពព័ត៌មាន AFP ចេញផ្សាយកាលពីថ្ងៃចន្ទ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ បានឱ្យដឹងថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានបន្តផ្អាកការធ្វើសីមយុទ្ធជើងទឹករួមគ្នា ស្របពេលដែលដំណឹងនៃការជួបប្រជុំកំពូលរវាងសហរដ្ឋអាមេរិក និងមេដឹកនាំកូរ៉េខាងជើង អាចនឹងកើតមាននៅចុងឆ្នាំនេះ។

សមយុទ្ធកងទ័ពជើងទឹក រវាងកូរ៉េខាងជើង គឺជាគម្រោងសមយុទ្ធមួយ ដែលត្រូវបានគេប្រកាសផ្អាកធ្វើកាលពីខែមិថុនា ឆ្នាំ២០១៨  បន្ទាប់ពីមានជំនួបប្រជុំរវាងលោកគីម ជុងអ៊ុន  និងលោកដូណាល់ ត្រាំ នៅប្រទេសសិង្ហបុរី ដែលប្តេជ្ញាបញ្ឈប់ធ្វើសមយុទ្ធទ្រង់ទ្រាយធំ។

ទោះយ៉ាងណាក៏ដោយ កម្មវិធីផ្លាស់ប្តូរកងទ័ពជើងទឹក រវាងប្រទេសទាំងពីរ នៅតែបន្ត ប៉ុន្តែមិនមានលក្ខណៈទ្រង់ទ្រាយធំនោះទេ។

លោកស្រី Choihyun អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា “ពីមុនមក យើងធ្លាប់បាននិយាយថា យើងនឹងរៀបចំធ្វើសមយុទ្ធយោធាទ្រង់ទ្រាយតូច និងធំ ទៅតាមគម្រោងរបស់យើង ប៉ុន្តែពេលនេះ យើងសម្រចចិត្តមិនធ្វើសមយុទ្ធទ្រង់ទ្រាយធំនោះទេ”។

គួរបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន គឺជាសម្ព័ន្ធមិត្តសន្តិសុខរបស់ទីក្រុងសេអ៊ូល ដែលមានកងទ័ពនៅទីនោះ ២៨៥០០នាក់ ក្នុងគោលបំណងការពារការវាយប្រហារណាមួយពីសំណាក់កូរ៉េខាងជើង៕