Loading...

ក្រុមហ៊ុនអាកាសចរណ៍កូរ៉េ Jeju បញ្ជាទិញយន្តហោះ Boeing ៤០គ្រឿង

​ សុ វណ្ណារ៉ា​​ | ថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០១៨​ | ព័ត៌មានអន្តរជាតិ | | 0 | ម៉ោង 17:45 pm

កាលពីថ្ងៃអង្គារ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រុមហ៊ុនអាកាសចរណ៍ Jeju Air Co.Ltd របស់ប្រទេសកូរ៉េខាងត្បូង ដែលជាក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវអាកាស មានតម្លៃថោកបំផុត បានបញ្ជាទិញយន្តហោះ Boeing ថ្មី ចំនួន៤០គ្រឿងទៀត ប្រភេទ៧៣៧ MAX-8 ដែលគិតជាទឹកប្រាក់៤,៤ពាន់លានដុល្លារ។ នេះបើយោងតាមប្រភពព័ត៌មាន Reuters  ចេញផ្សាយកាលពីថ្ងៃអង្គារ ទី២០ ខែវិច្ឆិកា ឆ្នាំ ២០១៨។

ក្រុមហ៊ុនអាកាសចរណ៍ បានឱ្យដឹងទៀតថា កិច្ចព្រមព្រៀងនេះ បានក្លាយទៅជាកុងត្រាដ៏ធំបំផុត ដោយក្រុមហ៊ុនដឹកជញ្ជូនតាមអាកាសរបស់ប្រទេសកូរ៉េ ដែលបានប្រើប្រាស់យន្តហោះប្រភេទដដែល។

កាលពីដើមខែនេះ កាសែត Reuters ធ្លាប់បានចេញផ្សាយម្តងរួចមកហើយថា ក្រុមហ៊ុន Jeju Air Co.Ltd បានចរចាជាមួយក្រុមហ៊ុនយន្តហោះ Boeing និង Air Bus (AIR-PA) ទិញយន្តហោះចំនួន៥០គ្រឿង ដើម្បីពង្រីកបណ្តាញដឹកជញ្ជូនរបស់ខ្លួន ដែលរួមបញ្ចូលទាំងផ្លូវរថដ៏មមាញឹកបំផុតរបស់ពិភពលោក។

ប្រតិបត្តិករអាកាសចរ បាននិយាយថា គេនឹងធ្វើការបញ្ជូនយន្តហោះទាំងនេះមកក្រុមហ៊ុន ក្នុងចន្លោះឆ្ន្នាំ២០២២-២០២៦។

វិស័យអាកាសចរណ៍របស់កូរ៉េខាងត្បូង បានកើនឡើងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមានអ្នកដំណើរ២០,៣លាននាក់ ក្នុងឆ្នាំ២០១៧ ពី៤,៩លាននាក់ កាលពីឆ្នាំ២០១៣។ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន កូរ៉េខាងត្បូង។

ការបញ្ជាទិញយន្តហោះ Boeing ៧៣៧ MAX-8 នឹងជួយឱ្យក្រុមហ៊ុនធានាបាននូវការប្រកួតប្រជែងតម្លៃ និងឈានមុខគេក្នុងវិស័យដឹកជញ្ជូន។

បច្ចុប្បន្ននេះ ក្រុមហ៊ុនបានរត់នៅលើផ្លូវចំនួន៥៨ ជាមួយនឹងយន្តហោះ Boeing ប្រភេទ ៧៣៧-៧០០ ចំនួន៣៨គ្រឿង៕