Loading...

ឃាត់ខ្លួនយុវជនម្នាក់ បង្កហិង្សាដោយចេតនា

​ សោម សុភា​​ | ថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០១៨​ | ព័ត៌មានជាតិសង្គម និងជីវិត | | 0 | ម៉ោង 17:12 pm

ខេត្តប៉ៃលិន ៖ កាលពីវេលាម៉ោង៤សៀល ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានសហការជាកម្លាំងអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ចុះអនុវត្តដីកាបញ្ជាឱ្យចូលខ្លួន លេខ៣៦៨ ស.ព ១៨ ចេញដោយលោកថុល គីមហ៊ឹង តំណាងអយ្យការអមសាលាដំបូងខេត្តប៉ៃលិន បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនា ដោយមានស្ថានទម្ងន់ទោស។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចុះឃាត់ខ្លួនតាមដីកា មានឈ្មោះខាន់ បឹប ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីបានប្រើអំពើហិង្សាទៅលើអ្នកភូមិម្នាក់ បណ្តាលឱ្យរងរបួសធ្ងន់ និងត្រូវក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ លុះក្រោយមក ក្រុមគ្រួសារជនរងគ្រោះបានដាក់ពាក្យប្តឹង ក៏ឈានដល់ការចេញដីកាបង្គាប់ឱ្យចូលខ្លួន ពីសំណាក់តំណាងអយ្យការអមសាលាដំបូងខេត្តប៉ៃលិន និងត្រូវបានសមត្ថកិច្ចចុះអនុវត្តដីកាចាប់ខ្លួនជនសង្ស័យបាន កាលពីរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨។

បច្ចុប្បន្នជនសង្ស័យ ត្រូវបាននាំខ្លួនទៅកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដើម្បីចាត់ការតាមនីតិវិធី៕