Loading...

ចិន-ហ៊្វីលីពីន ចុះកិច្ចព្រមព្រៀងរឹតចំណងមិត្តភាពទ្វេភាគី

​ សុ វណ្ណារ៉ា​​ | ថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ២០១៨​ | ព័ត៌មានអន្តរជាតិ | | 0 | ម៉ោង 16:57 pm

បន្ទាប់ពីបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល២ថ្ងៃ ជួបជាមួយលោកឌូតឺតេ ប្រធានាធិបតហ៊្វីលីពីន ភាគីទាំងពីរបានចុះកិច្ចព្រមព្រៀងធ្វើសហប្រតិបត្តិការទៅលើការរុករកប្រេង និងឧស្ម័ន ដែលទំនងជាធ្វើឱ្យប្រជាជនហ៊្វីលីពីន ខឹងសម្បាទៅនឹងប្រទេសចិន ដែលបានពង្រីកតំបន់រុករកប្រេង នៅលើបូរណភាពដែនដីរបស់ខ្លួន កាលពីមុនមក។ នេះបើយោងតាមប្រភពព័ត៌មាន CNN ចេញផ្សាយកាលពីថ្ងៃពុធ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨។

ប្រភពព័ត៌មានដដែលនោះ បានឱ្យដឹងទៀតថា មេដឹកនាំទាំងពីរបានចុះកិច្ចព្រមព្រៀងចំនួន២៩ ដែលក្នុងនោះ រួមបញ្ចូលទាំងអនុស្សារណយោគយល់គ្នា ក្នុងការរុករករួមគ្នាទៅលើធនធាន ថាមពលឧស្ម័ន និងប្រេង និងកិច្ចព្រមព្រៀងទៅលើវិស័យអប់រំ វិស័យកសិកម្ម សហប្រតិបត្តិការ និងគម្រោងហេដ្ឋារចនាសម្ព័ន្ធ។

យោងតាមកាសែត Xinhua បានឱ្យដឹងថា ភាគីចិន ទទួលបានសិទ្ធិឱ្យក្រុមហ៊ុនរដ្ឋរបស់ខ្លួន  ទទួលខុសត្រូវក្នុងការរុករកធនធាននៅតាមតំបន់សមុទ្រ ដែលមានព្រំដែនជាប់គ្នា។

ប្រធានាធិបតីហ៊្វីលីពីន បានសម្រេចបង្កើតប្រតិបត្តិការយុទ្ធសាស្ត្រដែលឈរទៅលើស្មារតីគោរពគ្នាទៅវិញទៅមក ភាពស្មោះត្រង់ សមធម៌ ឈរទៅលើផលប្រយោជន៍គ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការឈ្នះៗ។

ជាមួយគ្នានោះដែរ កិច្ចប្រជុំនោះ មេដឹកនាំទាំងពីរក៏បានប្តេជ្ញាពង្រឹងយន្តការសហប្រតិបត្តិការដែលមានស្រាប់ទៅលើនីតិសមុទ្រ នៅក្នុងតំបន់ដែលជាប់ពាក់ព័ន្ធគ្នា ដើម្បីរួមគ្នាដោះស្រាយ។

នេះគឺជាដំណើរបំពេញទស្សនកិច្ចរបស់មេដឹកនាំចិន ទៅកាន់ប្រទេសហ៊្វីលីពីន លើកដំបូង នៅក្នុងរយៈពេល១៣ឆ្នាំ៕