Loading...

ឆូតទ្រូងខ្លួនឯងហើយ ប៉ូលិសចូលអន្តរាគមន៍ ទាញស្នចាក់ថែមទៀត

​ សុ វណ្ណារ៉ា​​ | ថ្ងៃចន្ទ ទី២៦ ខែកញ្ញា ឆ្នាំ២០១៨​ | ព័ត៌មានជាតិសន្ដិសុខសង្គម | | 0 | ម៉ោង 14:20 pm

ខេត្តស្វាយរៀង ៖ កាលពីវេលាម៉ោង៧ និង១៥នាទីយប់ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ យុវជនម្នាក់បានប្រើប្រាស់ថ្នាំញៀនហួសកម្រិត គ្រប់គ្រងខ្លួនឯងលែងបាន ក៏ទាញដែកកេះបម្រុងដុតផ្ទះ លុះខឹងគេឃាត់ដុតផ្ទះមិនបាន ក៏ទាញកូនកាំបិតមកឆូតទ្រូងខ្លួនឯង ចំនួន៤កន្លែង បណ្តាលឱ្យរងរបួសហូរឈាមស្រោចខ្លួន លុះពេលសមត្ថកិច្ចចុះមកជួយអន្តរាគមន៍ ស្រាប់តែទាញស្នដេញចាក់សមត្ថកិច្ចថែមទៀត ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះ បានកើតឡើង នៅចំណុច ភូមិថ្នល់កែង ឃុំពពែត ស្រុកស្វាយទាប។

 

ជនសង្ស័យមានឈ្មោះកៅ សារ៉ុម អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ និងជាមុខសញ្ញាប្រើប្រាស់ថ្នាំញៀន មានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យរូបនេះអាចប្រើប្រាស់គ្រឿងញៀនលើសកម្រិត ទើបធ្វើទុក្ខ បង្ករឿងបែបនេះតែម្តង៕