Loading...

ជំនួយការគ្រូបង្វឹក Chelsea រងពិន័យ៨ពាន់ដុល្លារ ដោយសារការឌឺដងដាក់ Jose Morinho

​ សុ វណ្ណារ៉ា​​ | ថ្ងៃព្រហស្បតិ៍ ទី១ ខែកញ្ញា ឆ្នាំ២០១៨​ | កីឡាអន្ដរជាតិ | | 0 | ម៉ោង 14:18 pm

យោងតាមប្រភពព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃពុធ ទី៣១ ខែតុលា ឆ្នាំ២០១៨ បានឱ្យដឹងថា សមាគមបាល់ទាត់អង់គ្លេស FA បានសម្រេចពិន័យលោក Marco Ianni ជំនួយការគ្រូបង្វឹកក្រុមតោខៀវ Chelsea ជាទឹកប្រាក់៨០០០ដុល្លារអាមេរិក បន្ទាប់ពីបង្ហាញកាយវិការមិនសមរម្យដាក់ Jose Morinho។

លោក Ianni ជំនួយការរបស់គ្រូបង្វឹក Maurizio Sarri បានបង្កឱ្យប៉ះទង្គិចគ្នាមួយប្រាវ បន្ទាប់ពីលោកបានអបអរគ្រាប់បាល់ដោយប្រើឥរិយាបទមិនសមរម្យ រត់កាត់ពីមុខកៅអីបម្រុង ក្នុងតំបន់បច្ចេកទេសរបស់ Man Utd ក្រោយពីកីឡាករ Ross Barkley បានស៊ុតឱ្យតោខៀវ Chelsea តាមស្មើបិសាចក្រហម ManUtd ២-២ នៅពហុកីឡដ្ឋាន Stamford Bridge។

យ៉ាងណាក៏ដោយ FA ក៏បានរំលឹកផងដែរដល់លោក Mourinho អំពីទង្វើមិនសមរម្យនៅពេលនោះផងដែរ បើទោះមិនមានការផាកពិន័យក៏ដោយ។ ចំណែកក្លឹប Chelsea និង Man Utd ក៏ត្រូវបានព្រមានជុំវិញការទទួលខុសត្រូវរបស់ពួកគេ ក្រោយពីហេតុការណ៍បង្កជម្លោះនោះដូចគ្នា៕