Loading...

ឈរចាំមិត្តភក្តិ ចោរកាប់១ដាវ រួចប្លន់យកម៉ូតូ

​ សោម សុភា​​ | ថ្ងៃព្រហស្បតិ៍ ទី៨ ខែកញ្ញា ឆ្នាំ២០១៨​ | ព័ត៌មានជាតិសង្គម និងជីវិត | | 0 | ម៉ោង 16:52 pm

ភ្នំពេញ ៖ យុវជន២នាក់កំពុងឈរចាំមិត្តភក្តិ ចេញពីធ្វើការនៅក្នុងហាងចិន ក៏ស្រាប់តែត្រូវជនសង្ស័យ១ក្រុម ជិះម៉ូតូមកឈប់ក្បែរ រួចចុះមកកាប់១ដាវ បណ្តាលឱ្យយុវជនម្នាក់រយះដៃ បន្ទាប់មកក៏ប្លន់យកម៉ូតូ១គ្រឿងទៅបាត់ដោយសុវត្ថិភាព បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី កែងផ្លូវបេតុង ត្រង់ចំណុចមុខភោជនីយដ្ឋាន ញូវថោន ស្ថិតក្នុងបុរីញូវថោន ភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

យុវជនរងគ្រោះទាំង២នាក់ រួមមាន ទី១-ឈ្មោះគិន ម៉េងគាង អាយុ២៣ឆ្នាំ មុខរបរជាងកញ្ចក់ ស្នាក់នៅត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅភូមិវ៉ារិន ស្រុកកងមាស ខេត្តកំពង់ចាម និងទី២-ឈ្មោះរ៉ាន់ ឌី អាយុ២២ឆ្នាំ មុខរបរជាងដែក ស្នាក់នៅភូមិតំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ចំណែកម៉ូតូដែលជនសង្ស័យប្លន់យកទៅ ម៉ាកស្កុបពី ពណ៌ស ស៊េរីឆ្នាំ២០១៤ ឡើងស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ ១ជឿ -៧៦១៧។ ដោយឡែក ជនសង្ស័យមានគ្នា៥នាក់ ជិះម៉ូតូចំនួន២គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ មួយគ្រឿង និងមួយគ្រឿងទៀតមិនចាំម៉ាក និងស្លាកលេខ។

តាមសម្តីយុវជនរងគ្រោះ បានរៀរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ពួកគេទាំង២នាក់ បានជិះម៉ូតូស្កុបពី១គ្រឿង ទៅឈរចាំមិត្តភ័ក្តិ ដែលនៅធ្វើការក្នុងហាង ចិនយីហោ ញូវថោន ជិតកន្លែងកើតហេតុ។ បន្ទាប់មក ស្រាប់តែមានជនសង្ស័យ១ក្រុម មានគ្នា៥នាក់ ជិះម៉ូតូចំនួន ២គ្រឿង បានមកឈប់ក្បែរ រួចហើយបក្ខពួកជនសង្ស័យ ក៏បានចុះដើរសំដៅមករកពួកគេទាំង២នាក់ រួចក៏បានដកដាវ មកដេញកាប់ទៅលើពួកគេ ជាជនរងគ្រោះ បណ្តាលឱ្យត្រូវ១ដាវ ចំកំភួនដៃខាងស្តាំ ធ្វើឱ្យភ័យរត់ចោលម៉ូតូ ហើយក៏ត្រូវក្រុមជនសង្ស័យ ប្លន់យកម៉ូតូទៅបាត់ ដោយសុវត្ថិភាព៕