Loading...

ឈួន សុវណ្ណឆៃ ល្បីរឿងពាក់មាស គ្មានគូប្រជែង

​ សុ វណ្ណារ៉ា​​ | ថ្ងៃចន្ទ ទី២៦ ខែកញ្ញា ឆ្នាំ២០១៨​ | តារាខ្មែរព័ត៌មានសិល្បៈ | | 0 | ម៉ោង 15:22 pm

អ្នកមេម៉ាយកូន២ ឈួន សុវណ្ណឆៃ នៅតែ មានទីផ្សារចម្រៀងដដែល បើទោះជាមុននេះ ហាក់ស្ងប់ស្ងាត់ក្តី តែបែរជាលេចមុខជាប់នៅតាមកម្មវិធីប្រគំតន្ត្រីធំៗរបស់ទូរទស្សន៍បាយ័ន ទៅវិញ។

ជាក់ស្តែង នៅរាត្រីថ្ងៃបុណ្យអុំទូកថ្ងៃទី២ ឈួន សុវណ្ណឆៃ បានបង្ហើរសំនៀងជាច្រើនបទនៅទូរទស្សន៍បាយ័ន ដោយចាប់ដៃជាមួយតារាចម្រៀងគង់ សុទ្ធារិទ្ធ ហើយគេចាប់អារម្មណ៍ថា ថៅកែស្រីចិញ្ចឹមជ្រូករូបនេះ សម្រស់ក៏នៅតែស្រស់ស្អាតមិនធម្មតាដែរ ។

អ្វីដែលសុវណ្ណឆៃ ធ្វើឱ្យតារាចម្រៀង ទាំងក្មេង ទាំងចាស់ កាន់តែស្ញប់ស្ញែងជាមួយអ្នកមេម៉ាយកូន២រូបនេះ នឹងមិនអាចប្រជែងតតាំងជាមួយបាននោះ គឺសុវណ្ណឆៃ បានពាក់មាសទាំងឈុតៗ ដែលមិនអាចតារាណាម្នាក់ធ្វើបានដូចជារូបនាងឡើយ។

តាមរយៈការបង្ហាញខ្លួនតាមកម្មវិធីកន្លងមក ឈួន សុវណ្ណឆៃ ពាក់មាសស្រោចខ្លួន មាន ដូចជាក្រវិល, ខ្សែក, ចិញ្ចៀន, ខ្សែដៃ, ខ្សែ ក្រវ៉ាត់, កាបូប, ឃ្នៀបសក់… គឺសម្ភារៈនៅជាប់ខ្លួនអ្នកចម្រៀងរូបនេះ គឺសុទ្ធតែធ្វើពីមាសទាំងអស់ ហើយវាមានតម្លៃរាប់សិបម៉ឺនដុល្លារ។

អ្នកសិល្បៈនិងមហាជនខ្លះ បានសង្ស័យថា សុវណ្ណឆៃ មានប្រុសស្នេហ៍ថ្មីឧបត្ថម្ភ បានជាមានលុយទិញមាសទាំងដុំៗ ដាក់តាមខ្លួនបែបនេះ។

ប៉ុន្តែតារាកូន២រូបនេះ បានអះអាងថា លុយដែលបានមកទិញមាសនោះ គឺនាងលក់ជ្រូកនៅកសិដ្ឋាននៅខេត្តកំពង់ឆ្នាំង ហើយដោយសារតែស្រលាញ់មាស និងចង់លើកតម្កើងមាសផង ទើបនាងទិញមាសពាក់ជាប់ខ្លួនរហូតមក។

ថ្វីត្បិតែមានការអះអាងបែបនេះក្តី តែតាមព័ត៌មានថា អ្នកនាងឈួន សុវណ្ណឆៃ ក្រោយលែងប្តីមន្ត្រីស្ថានទូតបារាំង លោកចន្ធី មក សុវណ្ណឆៃ ប៉ះស្នេហ៍មន្ត្រីធំផ្កាយ៣ ទ្រព្យស្តុកម្នាក់ ហើយពេលនេះ អតីតតារាចម្រៀងធ្លាប់មានប្រវត្តិកម្សត់រូបនេះ ហ៊ឺហាជិះរថយន្ត Lexus LX 570 តម្លៃជាង២០ម៉ឺនដុល្លារ និងទិញវីឡាយ៉ាងស្កឹបស្កៃ នៅម្តុំបុរីកាំកូស៊ីធី ទៀតផង គឺមិនចាញ់ជំទាវឡើយ៕