Loading...

ដោយសារលោកកូន អស់ជិត៩០ភាគរយទៅហើយ ទើបសមត្ថកិច្ចមកដល់

​ សុ វណ្ណារ៉ា​​ | ថ្ងៃចន្ទ ទី២៦ ខែកញ្ញា ឆ្នាំ២០១៨​ | ព័ត៌មានជាតិសន្ដិសុខសង្គម | | 0 | ម៉ោង 14:13 pm

ខេត្តកណ្តាល ៖ ករណីកូនប្រុសដុតផ្ទះឪពុកម្តាយឆេះអស់គ្មានសល់មួយ បានកើតឡើងដោយសារយុវជនឈាមរាវម្នាក់ ក្រោយពីផឹកស្រាស្រវឹង ប្រើប្រាស់ថ្នាំញៀនហួសកម្រិត (បែកថ្នាំ) ក៏ត្រឡប់មកបង្កការអុកឡុកពេញផ្ទះ ទាត់ចានឆ្នាំងបាយសម្ល បែកខ្ទេចខ្ទីអស់ លុះឪពុកស្តីបន្ទោសតិចតួច ក៏ស្រាប់តែមួម៉ៅក្តៅចិត្ត ដុតផ្ទះឆេះអស់គ្មានសល់ រួចព្យាយាមរត់ គេចខ្លួន តែត្រូវសមត្ថកិច្ចតាមប្រមាញ់ចាប់ខ្លួនបាន នាំយកទៅចាត់ការតាមច្បាប់ កាលពីវេលាម៉ោង១រេសៀល ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចភូមិព្រែកឬស្សី សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ។

ជនសង្ស័យមានឈ្មោះអ៊ូ ប៊ុនអឿន អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ និងជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន មានលំនៅភូមិ-សង្កាត់កើតហេតុខាងលើ។ ចំណែកផ្ទះដែលទទួលរងការឆាបឆេះ មានទំហំ៦ម៉ែត្រ គុណនឹង ៨ម៉ែត្រ សង់ពីឈើលើថ្មក្រោម ប្រក់ក្បឿង ជាកម្មសិទ្ធិរបស់ឈ្មោះអ៊ូ ហ៊ី ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះកើតហេតុខាងលើ និងត្រូវជាឪពុកបង្កើតរបស់ជនសង្ស័យ។

ភ្លាមៗនោះ សមត្ថកិច្ចក៏បានទាក់ទងទៅហៅរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល មកជួយបាញ់ទឹកពន្លត់ភ្លាមៗដែរ តែទម្រាំភ្លើងរលត់ ផ្ទះត្រូវភ្លើងឆាបឆេះអស់៩០ភាគរយទៅហើយ។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះធ្វើការស្រាវជ្រាវតាមចាប់ឃាត់ខ្លួនជនសង្ស័យជាកូនប្រុស ដោយដកហូតបានវត្ថុតាង កាំបិតផ្គាក់ ដងឈើប្រវែង៨៥សង់ទីម៉ែត្រ ១ដើម មានរុំកូនកាំបិតចុងស្រួចនៅខាងដងចំនួន១ទៀតផង។

ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ច នាំយកទៅសាកសួរ និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការបន្តតាមនីតិវិធី៕