Loading...

ដំណើរវិវត្តន៍នៃម៉ូតតំណាង ក្នុងសម័យកាលទាំងបី

​ សុ វណ្ណារ៉ា​​ | ថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០១៨​ | បច្ចេកវិទ្យា | | 0 | ម៉ោង 10:27 am

MIDO

BARONCELLI

ម៉ូតដែលផលិតមានចំនួនកំណត់ទាំងបី ៖

១៩១៨ – M៨៦០៨.៣.២៦.៨

២០១៨ – ៨៦០៨.៤.២៦.១

២១១៨ – M៨៦០៨.៣.១៨.៩

ផលិតកម្មនាឡិកាស្វីស បានសម្ពោធនូវម៉ូដែលផលិតមានចំនួនកំណត់ ទាំងបីនៃស្លាកសញ្ញា MIDO ដោយផ្អែកទៅលើគោលដៅបី គឺ “អតីតកាល បច្ចុប្បន្នកាល និងអនាគត” ដើម្បីបង្ហាញអំពីដំណើរការផលិតឥតឈប់ឈរ ក៏ដូចជាកិត្តិសព្ទដ៏ល្បីល្បាញនៃផលិតកម្មនាឡិកា  ដែលមានតាំងពីដូនតាមកម៉្លេះ។ នៅក្នុងឆ្នាំ២០១៨ នេះ ស្លាកសញ្ញានេះបានបង្កើតម៉ូតគម្រប់ ១០០ឆ្នាំ ដើម្បីអបអរសាទរនូវតម្លៃដ៏អស្ចារ្យ ដែលម៉ាក MIDO បានបង្កើតខ្សែស្រឡាយអស់រយៈកាល១០០ឆ្នាំមកនេះ ការរចនាម៉ូតគ្មានទីបញ្ចប់ ប្រើប្រាស់វត្ថុធាតុដើមមានគុណភាពខ្ពស់ ព្រមទាំងការរួមបញ្ចូលនូវបច្ចេកវិទ្យា។

ការបន្តនូវត្រកូល Baroncelli នេះ គឺដោយមានការជំរុញពី Rennes Opera House ជាមួយនឹងរូបរាងថ្លៃថ្នូរ និងបច្ចេកវិទ្យាខ្ពស់, ម៉ូដែលទាំងបីនេះ គឺតំណាងឱ្យជំនាន់ទាំងបីផ្សេងគ្នា នៃប្រវត្តិសាស្ត្រនៃស្លាកសញ្ញានេះ  ដែលបង្ហាញពីការតាំងចិត្តយ៉ាងមុតមាំឆ្ពោះទៅមុខ ៖ ឆ្នាំ១៩១៨  ឆ្នាំ២០១៨ និងឆ្នាំ២១១៨ ខាងមុខ។

Rennes Opera House គឺជាកន្លែងប្រវត្តិសាស្ត្រដ៏សំខាន់ តាមរយៈស្ថាបត្យកម្មដ៏ប្លែករបស់វា។ រចនាបទបែបជាជួរ និងមានរាងកោងល្អឥតខ្ចោះ គឺជារចនាបទបុរាណបែប Neoclassical ដែលធ្វើឱ្យវាក្លាយជាសំណង់វិមានដ៏អស្ចារ្យមួយ។ ទម្រង់បែបស្មុគស្មាញ នៃត្រកូល Baroncelli នេះ គឺបានមកពីរចនាបទដ៏ល្អនៃសំណង់នេះ។ ម៉ូដែល Barocelli នេះបានផលិតចេញពីដែកថែបដ៏ភ្លឺរលោង ប្រភេទ៣១៦L ដែលនាឡិកាទាំងបីនេះ គឺមានវិមាត្រ៣៨mm ជាមួយនឹងតួបីប្រភេទផ្សេងគ្នា ស្រោបឡើងយ៉ាងប្រណីត និងប្រើប្រាស់ថ្មប្រភេទ Elabore-grade។ ចំពោះលេខនាឡិកាគ មឺនាលំអទៅដោយនិមិត្តសញ្ញាគម្រប់ខួប១០០ឆ្នាំ ព្រមជាមួយនឹងការផលិតដែលមានចំនួនកំណត់ ដែលចំនួនរបស់វា គឺស្មើទៅនឹងឆ្នាំដែលវាត្រូវបានចេញម៉ូត។

Baroncelli 1918

ងាកមកមើលម៉ូដែល តំណាងដំបូងនៃស្លាកសញ្ញា MIDO បានបង្កើតឡើង។ វាត្រូវបានផលិតដោយមានចំនួនកំណត់ គឺត្រឹមតែ១,៩១៨គ្រឿងតែប៉ុណ្ណោះ។ តួត្រូវបានផលិតពីដែកពណ៌មាស-ផ្កាឈូក ដ៏ភ្លឺរលោង និងប្រណីត រួមជាមួយនឹងមុខនាឡិកាពណ៌ពងមាន់។ ចំពោះទ្រនិចចង្អុលម៉ោង និងនាទី ត្រូវបានរចនារូបរាងមូលទ្រវែងដូចស្លឹកឈើ។ ជាមួយនឹងខ្សែរបស់វាដែលមានពណ៌ត្នោតរលោង ដែលមើលទៅស្រដៀងនឹងស្បែកក្រពើ ធ្វើឱ្យមើលទៅមានភាពហ៊ឺហាតែបែបស្រគត់ស្រគំ ជាហេតុធ្វើឱ្យនាឡិកានេះទទួលជោគជ័យក្លាយជានាឡិកា ដែលមានតម្លៃកាលពីអតីតកាល និងជម្រុញឱ្យ MIDO មានកិត្តិស័ព្ទខាងផលិតកម្មនាឡិកា តាំងពីនោះមក ។

ចំពោះម៉ោង និងទ្រនិចតូចទីពីរនៃ Baroncelli ឆ្នាំ១៩១៨ គឺត្រូវបានបញ្ចូលក្នុងខ្សែស្រឡាយនេះ តាំងពីមុនឆ្នាំ១៩៣៤ មកម៉្លេះ។ ភាពសមសួននៃនាឡិកាតំណាងកាលពីមុននេះ ធ្វើឱ្យវាស័ក្តិសមទទួលឈ្មោះជានាឡិកាតំណាង ឱ្យខួប១០០ឆ្នាំនៃ MIDO។

Barocelli 2018

ការបង្កើតម៉ូដែលគម្រប់១០០ឆ្នាំ របស់ Baroncelli ឆ្នាំ២០១៨ នេះគឺមានភាពអង់អាច និងទាន់សម័យ ផ្តល់នូវរចនាបទបែបសម័យ មុខនាឡិកាមានភាពប្រណីត ជាមួយនឹងតួធ្វើពីដែកថែបភ្លឺរលោង និងមុខនាឡិកាមានពណ៌សភ្លឺ។ វានៅតែរក្សារបាននូវភាពជឿជាក់ និងតម្លៃនៃស្លាក សញ្ញានេះតាមរយៈការរក្សានូវលេខកូដជាទម្រង់បែបបុរាណនៅលើខ្សែ  ក៏ដូចជារក្សានូវទម្រង់ដើមរបស់ខ្សែស្រឡាយនេះ។ ខ្សែធ្វើពីលោហៈភ្លឺរលោង ថ្ពក់ជាប់គ្នា ដែលអាចបត់បែនបាន រួមជាមួយនឹងទំពក់ដ៏រឹងមាំក៏នៅតែបន្តមាន។ នាឡិកាដ៏ប្រណីតនេះ គឺស័ក្តិសមបំផុតជាមួយ ពិភពលោកយើងនាពេលបច្ចុប្បន្ននេះ។

Baroncelli 2018

MIDO គឺបានប្រមើលនាពេលអនាគតបានយ៉ាងហ្មត់ចត់ និងភាពជឿជាក់ ដែលធ្វើឱ្យអាចមានម៉ូដែលសម្រាប់ឆ្នាំ២០១៨ នេះបានដាក់បង្ហាញឡើង។ ភាពអង់អាចក្លៀវក្លា បង្កប់ទៅដោយភាពម៉ត់ចត់បែបទាន់សម័យនៃនាឡិកា នេះនៅតែបន្តមាន និងបន្តជឿនលឿនទៅមុខ ជាមួយនឹងតួធ្វើពីដែកដ៏ភ្លឺរលោង ពណ៌ខ្មៅ និងមុខនាឡិកា ធ្វើពីប៉ូលីកាបូនដ៏រឹងមាំ ព្រមជាមួយនឹងផ្ទាំងបង្ហាញម៉ោងដ៏គួរឱ្យទាក់ទាញ។ វាក៏បានរួមបញ្ចូលនូវក្រឡាឆ្នូត ចែងចាំងដូចសរសៃសូត្រ នៅលើក្បាលនាឡិកា ព្រមជាមួយនឹងអក្សរដែលស៊ីគ្នានឹងកញ្ចក់ដ៏ចាំងរលោង ដែលបង្កើតជាទស្សនីយភាពដ៏ឥតខ្ចោះ។ លើសពីភាពប្រណីត និងលក្ខណៈពិសេសបែបទាន់សម័យទាំងនេះ ក៏មានបន្ថែមនូវទ្រនិចតូចមួយទៀត ដែលមានពណ៌ក្រហមឆ្លុះ។ ខ្សែនាឡិកាផលិតពីក្រណាត់ Cordura ដែលត្រូវបានធ្វើមកយ៉ាងជាប់មាំ ដែលអាចធានាបានថាជាប់ស្ថិតស្ថេរបាន លើសពី១សតវត្សទៅទៀត។ វាក៏មានសរសេរអក្សរគម្រប់១០០ឆ្នាំ លើមុខនាឡិកា និងខ្សែ ផងដែរ។

ការសម្ពោធម៉ូដែលទាំងបី នៅខែមេសា ឆ្នាំ២០១៨នេះ វាគឺជាគម្រប់ខួប១០០ឆ្នាំ នៃស្លាកសញ្ញានេះ។ ដោយគ្រាន់តែផ្នែកមួយនៃកម្មវិធីនេះ គឺត្រូវបានត្រៀមក្នុងការរៀបចំឡើង រយៈពេលរាប់ឆ្នាំ។ គ្រប់នាឡិកាទាំងអស់ ត្រូវបានផ្តល់ជូន ជាមួយនឹងប្រអប់កាដូដ៏ពិសេសមួយ ព្រមជាមួយនឹងលេខរៀងសម្គាល់ត្រឹមត្រូវ ហើយគឺមានចំនួនកំណត់ទៅតាមឆ្នាំរៀងគ្នា គឺ១៩១៨ ២០១៨ និង២១១៨ ។

គម្រប់ ១០០ឆ្នាំនៃ MIDO

លោក Georges Schaeren បានបង្កើត MIDO ឡើងនៅថ្ងៃទី១១ ខែវិច្ចិកា ឆ្នាំ១៩១៨  ក្នុងថ្ងៃតែមួយនៃទិវាសន្តិភាពជាតិ។ ចាប់តាំងពីថ្ងៃបង្កើតមក MIDO បានបន្តសម្លឹងឆ្ពោះទៅអនាគត ជាមួយនឹងភាពជឿជាក់ ដែលជាគំនិតផ្តួចផ្តើមដ៏មហិមារបស់អ្នកផលិត។ នៅឆ្នាំ២០១៨ ស្លាកសញ្ញានេះ នឹងប្រារឰខួប១០០ឆ្នាំ របស់ខ្លួន ដោយដើរតាមគន្លងរបស់លោក Georges Schaeren។ នៅក្នុងឆ្នាំថ្មីនៃគម្រប់ខួបនេះ នឹងមានការបង្ហាញនាឡិកាគម្រប់ខួបថ្មីមួយទៀត ដើម្បីរំលឹកដល់តម្លៃដ៏ខ្ពង់ខ្ពស់ នៃផ្នែកមួយនៃខ្សែស្រឡាយ MIDO គម្រប់ខួប១០០ឆ្នាំ ការរចនាម៉ូតគ្មានទីបញ្ចប់ វត្ថុធាតុដើម គុណភាពខ្ពស់ និងរួមបញ្ចូលនូវបច្ចេកវិទ្យា។

ថ្ងៃនេះ MIDO គឺមានកំណើតពីទីក្រុង LE LOCLE ដែលនៅចំកណ្តាលភ្នំ JURA ប្រទេសស្វីស។ ឈ្មោះរបស់ MIDO គឺមកពីភាសាអេស្ប៉ាញ “YO MIDO” បានន័យថា “ខ្ញុំវាស់ពេលវេលា“ ។

ចាប់តាំងពីកំណើតដំបូងរបស់វា MIDO បានរក្សាបាននូវទាំងកិត្តិស័ព្ទ សោភណភាព និងមុខងារសំបូរបែប។ ស្លាកសញ្ញានេះ បានធ្វើឱ្យវាមានឈ្មោះល្បីរន្ទឺតាមរយៈម៉ូតតំណាង ដែលមានការរចនាយ៉ាងល្អឥតខ្ចោះ។ ផ្ទៃម៉ោងលាតពេញកញ្ចក់នាឡិកា បច្ចេកវិទ្យាខ្ពស់ ម៉ាស៊ីនស្វ័យប្រវត្តិ រួមជាមួយវត្ថុធាតុដើមមានគុណភាពខ្ពស់ ធ្វើឱ្យ MIDO ក្លាយជាម៉ូតដ៏ពេញនិយម ដែលប្លែកពីគេ និងមានតែមួយគត់។ បន្ថែមពីនេះទៀត ដោយសារតែភាពប្រណីត និងការរចនាដែលមិនដូចនឹងនាឡិកាដទៃ បានធ្វើឱ្យ MIDO ក្លាយជានាឡិកាដែលមានល្អ ឥតគណនា។ លើសពីភាពស្រស់ស្អាត និងប្រណីត នាឡិកា MIDO ក៏បង្ហាញពីភាពថ្លៃថ្នូរ តាមរយៈភាពជាប់ធនរបស់វាផងដែរ។

អស់រយៈកាលមួយសតវត្សមកនេះ MIDO បានជាប់ក្នុងស្តង់ដារសាកលក្នុងវិស័យផលិតនាឡិកាអូតូម៉ាទិចរបស់ SWISS។ នាឡិកា MIDO ត្រូវបានចែកចាយដល់តំណាងលក់ប្រមាណ២៧០០កន្លែង និង៧០ប្រទេស។ ស្លាកសញ្ញានេះ គឺជាផ្នែកមួយនៃក្រុមហ៊ុន Swatch Group ដ៏ធំដែលឈានមុខគេផ្នែកឧស្សាហកម្ម នាឡិកាស្វីសដ៏ល្បីល្បាញនៅក្នុងពិភពលោក៕