តិកនិកជ្រើសក្រែមលាបពណ៌បបូរមាត់ ឱ្យស៊ីពណ៌ស្បែក
-ស្បែកស ៈ ស្ត្រីស្បែកស អាចលាបក្រែមបានគ្រប់ពណ៌ តែគួរជ្រើសឱ្យស៊ីជាមួយការតែងមុខ។ ប្រសិនតែងមុខបែបធម្មជាតិ អាចជ្រើសពណ៌ជម្ពូ ឬពណ៌ព្រលែត។ ប៉ុន្តែបើតែងបែបសិចស៊ី គួរជ្រើសពណ៌ក្រហម។
-ស្បែកពីរពណ៌ ៖ គួរជ្រើសក្រែមលាបបបូរមាត់ពណ៌ទឹកក្រូច ឬពណ៌ត្នោតក៏បាន ទើបជួយឱ្យផ្ទៃមុខមើលទៅលេចធ្លោ ភ្លឺរលោងស្អាត។
-ស្បែកក្រមៅ ៖ គួរចៀសវាងក្រែមលាបបបូរមាត់ពណ៌ស្រស់ឆើត គួរជ្រើសប្រើពណ៌ជម្ពូលាយត្នោត ឬជម្ពូខ្ចី ទើបសមសួនជាង៕