Loading...

ទាល់តែកូនស្រីត្អូញឈឺណាស់ ម្តាយឃើញហូរឈាម ទើបដឹងប្រុសចាប់រំលោភ

​ សុ វណ្ណារ៉ា​​ | ថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ២០១៨​ | ព័ត៌មានជាតិសន្ដិសុខសង្គម | | 0 | ម៉ោង 15:22 pm

ខេត្តព្រះវិហារ ៖ ករណីសេពសន្ធវៈមួយបានកើតឡើង ដោយក្មេងស្រីតូចម្នាក់ ត្រូវម្តាយប្រទះឃើញមានឈាមហូរចេញពីប្រដាប់ភេទយ៉ាងខ្លាំង និងត្អូញថា ឈឺផ្សារណាស់ លុះម្តាយសួរនាំ កូនស្រីក៏ប្រាប់ថា នាងត្រូវបុរសម្នាក់ចាប់រំលោភ ជាហេតុធ្វើឱ្យស្ត្រីជាម្តាយផ្អើលឆោឡោ ប្រញាប់នាំកូនស្រីទៅដាក់ពាក្យបណ្តឹងឱ្យ សមត្ថកិច្ចជួយអន្តរាគមន៍ ចាប់ខ្លួនប្រុសព្រានល្មោភកាម ហេតុកាណ៍នេះបានធ្វើឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣ និង១៥នាទីរសៀល ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចដេប៉ូ៣ ស្ថិតនៅភូមិអូរពោធិ៍ ឃុំរមណីយ ស្រុករវៀង។ រហូតមកដល់ព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ទើបសមត្ថកិច្ចធ្វើការស្រាវជ្រាវ ចាប់ខ្លួនជនសង្ស័យបាន។

ជនសង្ស័យល្មោភកាមដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះហង្ស សាវុធ អាយុ៣២ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅភូមិអូរពោធិ៍ ឃុំរមណីយ ស្រុករវៀង។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះទ.ច.ណ អាយុ៥ឆ្នាំ រស់នៅក្នុងបន្ទុកឪពុកម្តាយ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិក្នុងភូមិម្រាក ឃុំទួលគ្រើល ស្រុកប្រសាទបាល្ល័ង្គ ខេត្តកំពង់ធំ។

ក្រោយពីបានទទួលពាក្យបណ្តឹងខាងលើ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ សមត្ថកិច្ចបានកោះហៅជនសង្ស័យឈ្មោះហង្ស សាវុធ មកធ្វើការសាកសួរបំភ្លឺ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា រូបគេ ពិតជាបានចាប់រំលោភសេពសន្ថវៈទៅលើក្មេងស្រីរងគ្រោះ ប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕