Loading...

ទាល់តែគេឃើញ ទើបក្មេងស្រីហ៊ានទម្លាយរឿងតាចាប់រំលោភ ប្រាប់ឪពុកម្តាយ

​ សុ វណ្ណារ៉ា​​ | ថ្ងៃសៅរ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០១៨​ | ព័ត៌មានជាតិសន្ដិសុខសង្គម | | 0 | ម៉ោង 17:48 pm

ខេត្តបន្ទាយមានជ័យ ៖ បុរសវ័យចំណាស់ល្មោភកាមម្នាក់ បានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីម្នាក់ជាបន្តបន្ទាប់រហូតដល់បានសម្រេច ចំនួន៣ដង លុះបែកធ្លាយរឿងរ៉ាវ ត្រូវឪពុកម្តាយក្មេងស្រីរងគ្រោះដាក់ពាក្យបណ្តឹង បែរជាព្យាយាមប្រកែកថា ជារឿងត្រូវរ៉ូវគ្នាទៅវិញ តែយ៉ាងណា សមត្ថកិច្ចនៅតែចាប់វាយខ្នោះ បញ្ជូនខ្លួនតាចាស់កំហូចរូបនេះ យកទៅចាត់ការតាមច្បាប់ដដែល។

ករណីតាចាស់ចាប់រំលោភក្មេងស្រីស្ថិតក្នុង វ័យជាអនីតិជននេះ បានកើតឡើងតាំងពីអំឡុងឆ្នាំ២០១៧មកម៉្លេះ តែក្មេងស្រីរងគ្រោះមិនហ៊ាននិយាយប្រាប់ឪពុកម្តាយ ដោយសារតែត្រូវជនសង្ស័យគំរាមសម្លាប់បំបិទមាត់។ រហូតមកដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ខណៈដែលជនសង្ស័យបានចាប់រំលោភក្មេងស្រីរងគ្រោះជាលើកចុងក្រោយ ត្រូវបានគេប្រទះឃើញ ទើបក្មេងស្រីរងគ្រោះដាច់ចិត្តទម្លាយរឿងប្រាប់ឪពុកម្តាយ ដាក់ពាក្យបណ្តឹង និងឈានដល់ការចាប់ខ្លួនជនសង្ស័យ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចភូមិភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីិសោភ័ណ។

ជនសង្ស័យល្មោភកាមដែលចាប់រំលោភក្មេងស្រី៣ដង និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះផៅ ពុន អាយុ៥៤ឆ្នាំ មានលំនៅក្នុងភូមិភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះខ.ស.គ.ល អាយុ១៤ឆ្នាំ រស់នៅភូមិជាមួយគ្នា។

លោកវរសេនីយ៍ទោ ឡាយ គឹមលួន នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឱ្យដឹងថា នៅមុនពេលឈានដល់ការចាប់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងរបស់ឪពុកម្តាយក្មេងស្រីរងគ្រោះ ដែលបានប្តឹងចោទប្រកាន់ថា កូនស្រីរបស់គាត់ត្រូវបានជនសង្ស័យ ឈ្មោះផៅ ពុន ចាប់រំលោភ តាំងពីឆ្នាំ២០១៧ មកម៉្លេះ តែដោយសារជនសង្ស័យចេះតែគំរាមសម្លាប់ ទើបកូនស្រីគាត់ចេះ តែលាក់បាំងរឿងនេះរហូតមក។

លោកនាយការិយាល័យ បានបន្តថា ក្រោយទទួលបានពាក្យបណ្តឹងខាងលើ សមត្ថកិច្ចជំនាញ បានចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ការចាប់ឃាត់ខ្លួន ជនសង្ស័យឈ្មោះផៅ ពុន មកធ្វើការសាកសួរ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០១៨ តាមបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត និងមានការ សម្របសម្រួលពីលោកមាស ច័ន្ទពិសិសដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ។

តាមការបំភ្លឺពីក្មេងស្រីរងគ្រោះ កាលពីអំឡុងឆ្នាំ២០១៧ ឈ្មោះផៅ ពុន បានឌុបនាង ទៅផ្ទះកូនបង្កើតនៅភូមិជាមួយគ្នា រួចក៏បានចាប់ទាញដៃនាងចូលបន្ទប់ ពេលនាងរើបំរាស់ ក៏ត្រូវជនសង្ស័យគំរាម និងវាយខ្នងចំនួន៣ដៃ បង្ខំនាងរំលោភរហូតដល់បានសម្រេច ខណៈដែលកូនស្រីបង្កើតរបស់ជនសង្ស័យមិននៅផ្ទះ។ លុះពេលរំលោភនាងរួច ជនសង្ស័យបានគំរាមនាងថា ហាមនិយាយរឿងនេះប្រាប់ឪពុកម្តាយ និង ក្រុមគ្រួសារដាច់ខាត បើមិនដូច្នេះ គេនឹងវាយសម្លាប់នាងចោលមិនខាន។

ក្មេងស្រីរងគ្រោះ បន្តថា ក្រោយមកទៀត ឈ្មោះផៅ ពុន បានចាប់នាងរំលោភម្តងទៀត នៅផ្ទះកូនស្រីបង្កើតរបស់ជនសង្ស័យ ហើយបានគំរាមនាងដោយពាក្យដដែល។ លុះលើកទី៣ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ជនសង្ស័យបានឌុបនាងទៅផ្ទះម្តាយមីង ពេលនោះ ម្តាយមីងមិននៅផ្ទះ ជាឱកាសល្អ ឈ្មោះផៅ ពុន បានចាប់នាងរំលោភនៅក្នុងបន្ទប់ផ្ទាល់ដីក្រោមផ្ទះ បានសម្រេចម្តងទៀត រួចក៏ដើរចេញពីបន្ទប់ តែត្រូវបានគេឃើញ ទើបនាងហ៊ាននិយាយប្រាប់ឪពុកម្តាយ និងបានប្តឹងសមត្ថកិច្ចតែម្តង។

ដោយឡែក នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចពាក្យចោទប្រកាន់របស់ក្មេងស្រីរងគ្រោះមែន តែជាការព្រមព្រៀងគ្នាទេ ហើយក៏មិនបានគំរាមអ្វីដែរ។

ជនសង្ស័យឈ្មោះផោ ពុន ត្រូវបានកម្លាំងនគរបាលការិយាល័យ ប្រឆាំងការជួញដូមនុស្ស និងការពារអនីតិជន បានរៀបចំកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ដើម្បីចាត់ការតាមនីតិវិធី”