Loading...

ទំនោរតែងមុខ និងការនាំចេញ ជំរុញឧស្សាហកម្មគ្រឿងសម្អាងការ

​ សុ វណ្ណារ៉ា​​ | ថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០១៨​ | សម្រស់ | | 0 | ម៉ោង 15:09 pm

ទីផ្សារគ្រឿងសម្អាងអឺរ៉ុបទី៤ បានបន្តកំណើនក្នុងឆ្នាំ២០១៦ ជាមួយនឹងសន្ទុះ0,5%នៃការប្រើប្រាស់ក្នុងស្រុក។ ទោះយ៉ាងណា ឧស្សាហកម្មគ្រឿងសម្អាងអ៊ីតាលី បន្តទទួលផលប្រយោជន៍ពីកំណើនខ្លាំងក្លានៃការនាំចេញ។

យោងតាមក្រុមហ៊ុនស្រាវជ្រាវបានបង្ហាញថា ការប្រើប្រាស់ក្នុងស្រុក កើន +0,5% ក្នុងឆ្នាំ២០១៦ ឬប្រមាណ9,9ពាន់លានអឺរ៉ូ ធៀបត្រឹម9,85ពាន់លាន ក្នុងឆ្នាំ២០១៥។ ចំណែកការនាំចេញកើនច្រើនជាង12,3% ឬប្រមាណ 4,27ពាន់លានអឺរ៉ូ ក្នុងឆ្នាំ២០១៦។ ការនាំចេញគ្រឿងសម្អាងភាគច្រើន ឆ្ពោះទៅកាន់អាល្លឺម៉ង់ បារាំង និងអង់គ្លេស ព្រមទាំងសហរដ្ឋអាមេរិក ផងដែរ។

ប្រសិនក្រឡេកមើលការលក់រាយឃើញថា ការលក់ក្នុងហាងសាឡន ថែសម្រស់ កើន2,1% ក្នុងឆ្នាំ២០១៦ ឬប្រមាណ២៣០លានអឺរ៉ូ ខណៈសាឡនថែសរសៃសក់ កើនឡើង1% ឬប្រមាណ៥៦៣លានអឺរ៉ូ។ សម្រាប់ហាងលក់ទឹកអប់វិញ 20,4% នៃការលក់គ្រឿងសម្អាងនៅអ៊ីតាលី ឬ +9% ប្រមាណ២០១៨លានអឺរ៉ូ។ រីឯការលក់ក្រែមលាបមាត់ កើន +8,5% ការលក់ម្សៅទ្រនាប់ កើន +5%។ ផ្ទុយទៅវិញ ផលិតផលថែសម្រស់ស្បែករាងកាយថយចុះ 2% ធៀបនឹងឆ្នាំ២០១៥ ឬប្រមាណ ១៣៨៣លានអឺរ៉ូ៕