នាយករដ្ឋមន្ត្រីអេស្ប៉ាញ ចង់ដេញថ្លៃធ្វើសហម្ចាស់ផ្ទះ ប្រកួតបាល់ទាត់ពិភពលោក២០៣០
តាមប្រភពព័ត៌មាន AFP ចេញផ្សាយកាលពីថ្ងៃអង្គារ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ បានឱ្យដឹងថា លោក Pedro Sanchez នាយករដ្ឋមន្ត្រីអេស្ប៉ាញ បានបង្ហាញគំនិតចង់ដេញថ្លៃធ្វើសហម្ចាស់ផ្ទះជាមួយប្រទេសព័រទុយហ្គាល់ និងម៉ារ៉ុក រៀបចំការប្រកួតបាល់ទាត់ពិភពលោក ២០៣០។
នៅក្នុងពិធីចូលគាល់ព្រះមហាក្សត្រ Mohammed Vi លោក Sanchez បានថ្លែងថា “ដំបូង ខ្ញុំត្រូវដាក់សំណើទៅរដ្ឋាភិបាល បន្ទាប់មកដាក់ថ្វាយទៅព្រះមហាក្សត្រ ដោយចែករំលែកជាមួយប្រទេសម៉ារ៉ុក និងព័រទុយហ្គាល់ ដើម្បីទទួលធ្វើម្ចាស់ផ្ទះការប្រកួតបាល់ពិភពលោក២០៣០។
ទាក់ទងទៅនឹងសំណើរនេះ ព្រះមហាក្សត្របានស្វាគមន៍។ ប្រសិនបើដេញថ្លៃបានសម្រេចមែននោះ វាគឺជាលើកដំបូងទ្វីប២ ដេញថ្លៃរួមគ្នា គឺអឺរ៉ុប និងអាហ្វ្រិក។
ប្រទេសនៅអាហ្វ្រិកខាងជើងមួយនេះ បានបរាជ័យ៥ដងរួចមកហើយ ក្នុងការដេញថ្លៃធ្វើជាម្ចាស់ផ្ទះប្រកួតបាល់ទាត់ពិភពលោក មកកាន់ទីនេះ។
ប្រទេសអ៊ុយរូហ្គាយ អាហ្សង់ទីន និងប៉ារ៉ាហ្គាយ ធ្លាប់បានលើកសំណើដេញថ្លៃធ្វើម្ចាស់ផ្ទះ ២០៣០ ដើម្បីអបអរខួប១០០ឆ្នាំ។ ជាមួយគ្នានេះដែរ ប្រទេសក្រិក ប៊ុលហ្គារី រ៉ូម៉ានី និងស៊ែប៊ី ក៏មានគម្រោងដាក់ដេញថ្លៃដែរ៕