Loading...

នុះ!!! លោកជំទប់ឃុំ និងមេប៉ុស្តិ៍ធ្វើបែបនេះ ប្រជាពលរដ្ឋអត់សុខចិត្តទេ

​ សោម សុភា​​ | ថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០១៨​ | ព័ត៌មានជាតិសង្គម និងជីវិត | | 0 | ម៉ោង 13:55 pm

ខេត្តកំពង់ឆ្នាំង ៖ ស្ត្រីឈ្មោះពុត អ៊ូ អាយុ៥០ឆ្នាំ ជាដើមបណ្តឹង បានរៀបរាប់ប្រាប់ថា កាលពីវេលាម៉ោង១០និង២៥នាទីព្រឹក ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកឈុំ សាំ ជំទប់ទី១ឃុំខុនរ៉ង លោកទឹម សុផាត មេប៉ុស្តិ៍ និងលោកកែម ណុំ នាយរងប៉ុស្តិ៍រដ្ឋបាលឃុំខុនរ៉ង បានមកបញ្ជាឱ្យ ប្រជាការពារភូមិ ធ្វើការដកបង្គោលរបងចំនួន១០៤ដើម ដែលព័ទ្ធដីស្រែរបស់ពួកគាត់ ដែលពួកគាត់បានកាប់កាប់អាស្រ័យផលតាំងពីឆ្នាំ១៩៨៩ យកទៅទុកនៅសាលាឃុំ។ មិនតែប៉ុណ្ណោះ លោកជំទប់ទី១ និងលោកមេប៉ុស្តិ៍ បានទាំងយកដីស្រែរបស់ពួកគាត់ ទៅចែកឱ្យប្រជាពលរដ្ឋរស់នៅលើផ្ទះបណ្តែតទឹក ដែលត្រូវអាជ្ញាធរឱ្យឡើងមករស់នៅលើគោក។

ស្ត្រីជាដើមបណ្តឹងខាងលើ បានបន្តថា ដោយសារតែកើតទុក្ខមិនសុខចិត្ត នឹងទង្វើរបស់ជំទប់ទី១ឃុំ និងលោកមេប៉ុស្តិ៍ខុនរ៉ង ទើបពួកគាត់បានសម្រេចលើកគ្នាមកដាក់ពាក្យបណ្តឹង ដោយស្នើសុំឱ្យលោកអភិបាលខេត្តកំពង់ឆ្នាំង ជួយដោះស្រាយយកដីទាំងអស់នោះ និងបង្គោលរបង ដែលត្រូវបានគេដកហូតមកប្រគល់ជូនគាត់វិញ។

ជុំវិញករណីខាងលើនេះ លោកឈុំ សាំ ជំទប់ទី១ឃុំខុនរ៉ង និងលោកទឹម សុផាត មេប៉ុស្តិ៍រដ្ឋបាលខុនរ៉ង បានបញ្ជាក់ឱ្យដឹងតាមទូរស័ព្ទថា ការដកហូតបង្គោលរបងខាងលើនេះ គឺលោកឃួន សៅរុំ អភិបាលស្រុកបរិបូណ៌ជាអ្នកបញ្ជាឱ្យដកហូត ព្រោះថាអាជ្ញាធរស្រុក និងឃុំបានជូន ដំណឹងឱ្យពួកគាត់រើរុះដោយខ្លួនឯង តែពួកគាត់មិនព្រមរើរុះ ព្រោះថាដីដែលកាន់កាប់នេះគឺជាដីតំបន់៣របស់រដ្ឋ ដែលកន្លងមកពួកគាត់បាន រុករានកាប់ឆ្ការព្រៃយកធ្វើជាដីស្រែ ហើយនៅពេលដឹងថាអាជ្ញាធរស្រុកឃុំអនុវត្តន៍ផែនការរបស់ប្រមុខរដ្ឋពីរដ្ឋាភិបាល ដោយតម្រូវឱ្យប្រជាពលរដ្ឋ រស់នៅលើផ្ទះបណ្តែតទឹកឡើងមករស់នៅលើគោកវិញ ពួកគាត់ក៏បានបោះបង្គោលរបងយកដីតំបន់៣ធ្វើជាកម្មសិទ្ធតែម្តង៕