Loading...

បាត់ខ្លួនប្តី៣ថ្ងៃ ពេលតាមរកឃើញហើមអណ្តែតទឹក

​ សោម សុភា​​ | ថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០១៨​ | ព័ត៌មានជាតិសង្គម និងជីវិត | | 0 | ម៉ោង 16:15 pm

ភ្នំពេញ៖ ករណីប្រទះឃើញសពបុរសម្នាក់អណ្តែតទឹកនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចស្រះទឹកដីវាល ក្បែរមាត់ត្រពាំងឈូក ស្ថិតក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ។

សាកសពជនរងគ្រោះ មានឈ្មោះយ៉ែម យ៉ាន អាយុ៥៨ឆ្នាំ មានប្រពន្ធឈ្មោះវ៉ន វី អាយុ៥៤ឆ្នាំ មានកូនក្នុងបន្ទុកចំនួន១១នាក់ (ប្រុស៥ ស្រី៦នាក់)។

តាមសម្តីរបស់ស្ត្រីជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ប្តីរបស់គាត់ (ជនរងគ្រោះ) ជាមនុស្សចូលចិត្តផឹកស្រាជាប់ជាប្រចាំ ថ្ងៃណាក៏ផឹក ថ្ងៃណាក៏ស្រវឹង លុះត្រាណាសម្រាន្តលក់ទើបឈប់ផឹក ហើយទោះជាប្រពន្ធកូនហាមឃាត់ ទទូចអង្វរឱ្យកាត់បន្ថយការផឹកស្រាយ៉ាងណា ក៏ប្តីនេះមិនព្រមស្តាប់សោះ។

ស្ត្រីជាប្រពន្ធជនរងគ្រោះបន្តថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ប្តីរបស់គាត់ បានចេញដើរទៅផឹកស្រា នៅក្នុងភូមិដូចសព្វដង រហូតដល់ថ្ងៃត្រង់ មិនឃើញត្រឡប់មកផ្ទះហូបបាយសោះ ទើបគាត់ជាប្រពន្ធ រួមនឹងកូនៗទាំង១១នាក់ នាំគ្នាដើរតាមរក ពេញភូមិ ប៉ុន្តែមិនបានទទួលដំណឹងអ្វីបន្តិចសោះ។ រហូតមកដល់ព្រឹក ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ មានអ្នកភូមិដើរទៅត្រពាំងឈូក កាត់ដីវាលខាងលើ ក៏ប្រទះឃើញសពអណ្តែតទឹក ក៏រត់មកប្រាប់ធ្វើឱ្យមានការផ្អើលឆោឡោពេញភូមិ ហើយភ្លាមនោះ គាត់ជាប្រពន្ធប្រញាប់រត់ទៅដល់ កន្លែងកើតហេតុពិនិត្យមើល ក៏ប្រទះឃើញប្តីរបស់គាត់អណ្តែតទឹកស្លាប់ក្នុងសភាពហើម ធំក្លិនទៅហើយ ទើបរាយការណ៍ប្រាប់សមត្ថកិច្ច ចុះទៅពិនិត្យជាក់ស្តែង៕