Loading...

ពេលងងុយគេង គួរទទួលទានដូចម្តេច?

​ សុ វណ្ណារ៉ា​​ | ថ្ងៃសុក្រ ទី១៦ ខែកញ្ញា ឆ្នាំ២០១៨​ | សុខភាព | | 0 | ម៉ោង 15:35 pm

ការអត់ងងុយនឹងបំផ្លាញសុខភាព និងភាពស្រស់ថ្លាយ៉ាងខ្លាំង។ តែពេលខ្លះ ក៏ត្រូវអត់ងងុយ អំឡុងពេលប្រឡង ឬត្រូវធ្វើការឱ្យរួចរាល់តាមពេលកំណត់។ ដូច្នេះ ទើបចៀសវាងមិនបានពីការអត់ងងុយនោះទេ។

ចំពោះអ្នកដែលអត់ងងុយ អាហារពេលល្ងាចសំខាន់បំផុតដែលជួយឱ្យនៅយប់ជ្រៅបាន ដោយមិនអស់កម្លាំង។ ដូច្នេះគួរទទួលទានអាហារប្រភេទម្សៅ  ដូចជា បាយ និងនំប៉័ង ក្នុងបរិមាណតិច តែគួរបរិភោគអាហារប្រភេទត្រី បន្លែ ផ្លែឈើស្រស់ជំនួស ក្នុងពេលនោះ ដើម្បីបង្កើនភាពស្រស់ស្រាយ។ យ៉ាងណាក៏ដោយ ក្រោយពេលទទួលទានអាហារទាំងនោះហើយ អាចមានអារម្មណ៍ឆាប់ឃ្លាន ចន្លោះពេលនោះអាចទទួលទានផ្លែឈើ ឬយ៉ាអួ បាន៕