Loading...

ជិះឡានពីខេត្តកណ្តាល មកលោតទឹកមិនស្លាប់ រត់ចូលឡាន ព្រោះប្តីមានស្រី

​ សោម សុភា​​ | ថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០១៨​ | ព័ត៌មានជាតិសង្គម និងជីវិត | | 0 | ម៉ោង 16:43 pm

ភ្នំពេញ ៖ ហេតុការណ៍ស្ត្រីព្យាយាមសម្លាប់ខ្លួន ព្រោះតែតូចចិត្តរឿងប្តីមានស្រីថ្មី រត់ចោលផ្ទះនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧និង១៥នាទីយប់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ចំណុចរង្វង់មូលកួចកាណុង ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

ស្ត្រីដែលប៉ុនប៉ងសម្លាប់ខ្លួនមួយលើកជាពីរលើករូបនេះ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា មានវ័យប្រមាណជាង២០ឆ្នាំ និងមានស្រុកកំណើតនៅស្រុកអង្គស្នួល ខេត្តកណ្តាល។

តាមសម្តីស្ត្រីដែលប៉ុនប៉ងគិតខ្លីរូបនេះ បានរៀបរាប់ប្រាប់ថា នាងមកពីស្រុកអង្គស្នួល ខេត្តកណ្តាល ដោយបានជិះរថយន្តឈ្នួលមក បំណងលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារ មូលហេតុ ដោយសារតែប្តីរបស់នាងមានប្រពន្ធចុង និងបានវេចបង្វេចរត់ទៅរួមរស់ជាមួយស្រីថ្មី នោះបាត់ទៅហើយ ដោយទុកឱ្យនាង រស់នៅតែ២នាក់កូនប្រុសអាយុ១ខួប ទើបធ្វើឱ្យនាងគិតអ្វីមិនចេញ ក៏សម្រេចចិត្តធ្វើដំណើរមកលោតទឹកសម្លាប់ខ្លួនបែបនេះតែម្តង។

ក្រោយសួរនាំដឹងរឿងរ៉ាវហើយ សមត្ថកិច្ចបាននាំស្ត្រីរូបនេះ ទៅយកទៅប៉ុស្តិ៍ស្រះចក និងបានទៅរកទិញបាយឱ្យហូប ស្រាប់តែមិនទាន់ ទាំងបានទិញបាយផង បែរជាស្ត្រីខាងលើ មិនព្រមចូលក្នុងទីស្នាក់ការប៉ុស្តិ៍ស្រះចកទេ និងថែមទាំងបានរត់ចេញទៅដល់ចំណុចទីស្តីការគណរដ្ឋមន្ត្រី រួចក៏ប៉ុនប៉ងរត់ចូលឡានមួយតង់ទៀត ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោដល់សមត្ថកិច្ចខណ្ឌ៧មករាជួយ ឃាត់ចាប់បានវិញយកមកណែនាំរួច ហើយបានដឹកយកទៅចំណតរថយន្តផ្សារដើមគរ ដើម្បីជិះរថយន្តឈ្នួលត្រឡប់ទៅផ្ទះវិញ៕