Loading...

មិនទាន់បានតែងលំអរសាលាឆាន់ផង ធ្លាក់មក គួរឲ្យអាណោចអាធ័មណាស់

​ សុ វណ្ណារ៉ា​​ | ថ្ងៃសៅរ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០១៨​ | ព័ត៌មានជាតិសន្ដិសុខសង្គម | | 0 | ម៉ោង 10:38 am

ខេត្តកំពង់ធំ ៖ កាលពីវេលាម៉ោង៩ និង១០នាទីព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយ ដោយសារក្មេងប្រុសម្នាក់បានដាក់ជណ្តើរឡើងទៅរុះក្រណាត់ចងតែងលំអរនៅក្នុងសាលាឆាន់ ស្រាប់តែអកុសល ពេលកាត់ខ្សែចំណង ប៉ះខ្សែភ្លើង បណ្តាលឱ្យឆ្លងចរន្តឆក់ធ្លាក់ពីលើដំបូលសាលាឆាន់ កំពស់ជាង៧ម៉ែត្រ បណ្តាលឱ្យបែករយះកណ្តាលក្បាល ស្លាប់យ៉ាងអាណោចអាធ័ម នៅចំណុចបរិវេណវត្តឈូកខ្សាច់ ស្ថិតក្នុងភូមិឈូកខ្សាច់ ឃុំឈូកខ្សាច់ ស្រុកបារាយណ៍។

ក្មេងប្រុសរងគ្រោះ ដែលត្រូវខ្សែភ្លើងឆក់ធ្លាក់ពីលើដំបូលសាលាឆាន់ស្លាប់ មានឈ្មោះឆាន សៀងលី អាយុ១៥ឆ្នាំ មានលំនៅក្នុងភូមិ ឃុំកើតហេតុខាងលើ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ក្មេងប្រុសរងគ្រោះពិតជាត្រូវខ្សែភ្លើងឆក់ បណ្តាលឱ្យធ្លាក់ពីលើដំបូលសាលាឆាន់ កំពស់ជាង៧ម៉ែត្រ បោកក្បាលស្លាប់ប្រាកដមែន។

សាកសពក្មេងប្រុសរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី នៅក្នុងវត្តឈូកខ្សាច់ តែម្តង៕