Loading...

ម្ខាងផ្គាក់ ម្ខាងប៉័ងតោ កាប់គ្នារបួស ជាប់ខ្នោះទាំង២

​ សោម សុភា​​ | ថ្ងៃសុក្រ ទី១៦ ខែកញ្ញា ឆ្នាំ២០១៨​ | ព័ត៌មានជាតិសង្គម និងជីវិត | | 0 | ម៉ោង 16:24 pm

ខេត្តកណ្តាល ៖ គូទំនាស់ខាងលើដែលត្រូវសមត្ថកិច្ចចាប់ខ្លួនទាំង២នាក់ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចភូមិក្នុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល។ រួមមានភាគីទី១-ឈ្មោះដោក ទីន អាយុ៣២ឆ្នាំ មុខរបរបើករថយន្ត មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ (របួសក្បាល និងកដៃ)។ ចំណែកភាគីទី២-ឈ្មោះហេង វាសនា ហៅញ៉ាញ់ អាយុ២៩ឆ្នាំ មុខរបរកសិករ ស្នាក់នៅផ្ទះក្បែរគ្នា (របួសក្បាល ពកថ្ងាស និងជាំភ្នែកទាំងសង្ខាង)។ វត្ថុតាងចាប់យករួមមាន កាំបិតផ្គាក់ចំនួន១ និងកាំបិតប៉័ងតោចំនួន១។

ទើបឈ្មោះ ដោក ទីន កាប់សងទៅលើឈ្មោះ ហេង វាសនា វិញត្រូវក្បាល១កន្លែង និងធ្វើឱ្យកើតមានការផ្អើលឆោឡោដល់អ្នកភូមិស្ទុះមកជួយឃាត់ ដោយមានឈ្មោះប៊ន វិបុល និងឈ្មោះ មឿន ថា ចូលមកចាប់បំបែកគូទំនាស់ទាំង២ឱ្យចេញពីគ្នា រួចក៏រាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍។

ក្រោយទទួលបានដំណឹងភ្លាម កម្លាំងប៉ុស្តិ៍ព្រែកតាមាក់ និងកម្លាំងផ្នែកយុត្តិធម៌ស្រុក ចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ និងបានសួរនាំ ដំណើររឿងរួច ព្យាយាមឱ្យភាគីទាំងសងខាងសម្របសម្រួលគ្នា ប៉ុន្តែភាគីទាំង២ នៅតែប្រកាន់ចរិតមានះចង់ឈ្នះចាញ់រៀងខ្លួន រហូតដល់ សមត្ថ កិច្ចសម្រេចចាប់វាយខ្នោះទាំង២នាក់នាំយកមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី៕