Loading...

រ៉ាប៊ី ពួកម៉ាកបង្អាប់ថាអន់ច្រមុះ ទៅកែអស់៣០០០ដុល្លារ

​ សុ វណ្ណារ៉ា​​ | ថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០១៨​ | តារាខ្មែរព័ត៌មានសិល្បៈ | | 0 | ម៉ោង 9:58 am

តារាចម្រៀងផលិតកម្មថោន ផាន វីរ៉ាទី ហៅរ៉ាប៊ី ដែលត្រូវបានគេស្គាល់តាមរយៈការល្បីបទ “មាន់ស្រែ” កាលពីឆ្នាំ២០១៧ និងពេលនេះកំពុងល្បីបទ “លុយ លុយ លុយ”  ដែលនាងរាំសិចស៊ីបញ្ចោញសាច់គល់ភ្លៅខ្ចីល្ហក់ និងដើមទ្រូងមូលក្លុំ ធ្វើឱ្យតាតាបះសក់ច្រូង រហូតដល់ចង់គាំងបេះដូងនោះ បានចេញមុខមកអះអាងនៅពេលនេះថា មួយតួខ្លួននាងពីជើងរហូតដល់សក់ គឺបានកែកុនតែរបស់ម៉្យាងគត់ នោះគឺ “ច្រមុះ”។

ការចេញមកសារភាពបែបនេះ ដោយសារតែថ្មីៗនេះ មានការសង្ស័យថា រ៉ាប៊ី បានទៅកែពង្រីកដើមទ្រូងឱ្យកាន់តែធំ និងបានចាក់ចង្កាឱ្យវែងរាងអក្សរ V ទៀតផង ទើបធ្វើឱ្យស្រីស្អាតរូបនេះ កើតទុក្ខមិនសុខចិត្ត ត្រូវតែចេញមុខលាតត្រដាងការពិតថា តើនាងបានធ្វើអ្វីខ្លះទាក់ទងទៅនិងរូបសម្រស់នោះ?

រ៉ាប៊ី ថ្លែងថា “ខ្ញុំសូមសារភាពថា មួយតួខ្លួនខ្ញុំ គឺបានកែតែម៉្យាងគត់នោះ គឺច្រមុះ។ ក្រៅពីនេះ ខ្ញុំមិនបានទៅធ្វើកន្លែងណាផ្សេងទៀតនោះទេ ទាំងដើមទ្រូង និងចង្កាអី គឺជារបស់ធម្មជាតិសុទ្ធសាធ។ ច្រមុះហ្នឹង  កុំអីក៏មិនកែដែរ តែមានមិត្តភក្តិគេថា អ្ហែងស្អាតហើយ តែអន់ច្រមុះបន្តិច មិនសូវស្រួចអ៊ីចឹង ចេះតែធ្វើតាមគេទៅ។ ប៉ុន្តែ ខ្ញុំធ្វើច្រមុះហ្នឹងប្រយ័ត្នប្រយែងដែរ គឺធ្វើអាថ្លៃដល់ទៅ៣០០០ដុល្លារ ហើយគេធានាថា គ្មានប្រឈមបញ្ហាធ្វើទុក្ខអីទេ គឺអាចសុវត្ថិភាពមួយជីវិតមិនដូចគេកែត្រឹម៥០០ទៅ៧០០ដុល្លារអី អាហ្នឹងអាចមានបញ្ហាតែខ្ញុំធ្វើអាថ្លៃ មិនភ័យខ្លាចកើតមហារីកអីទេ”។

ក្រៅពីអះអាងថា បានជះលុយ៣ពាន់ដុល្លារ កែច្រមុះនោះ រ៉ាប៊ី កាលពីថ្ងៃទី១៧ ខែវិច្ឆិកា បានក្តៅចិត្តបញ្ចោញប្រតិកម្មលើបណ្តាញសង្គម ដោយវាយប្រហាជាប្រយោលទៅតារាចម្រៀងម្នាក់ ដែលតាមព្យាបាទនាងគ្រប់ពេលទាំងអស់។ តែរ៉ាប៊ី មិនប្រាប់ថា អ្នកតាមឆាឆៅនាងនោះ ជាតារាចម្រៀងរូបណាឡើយ ទោះជាមានអ្នកគាំទ្រជីជីកសួរនាំយ៉ាងណា ក៏ដោយ”។

ក្រៅពីរ៉ាបី តារាចម្រៀង ដែលបានកែច្រមុះ មានមាស សុខសោភា, ឱក សុគន្ធកញ្ញា, សុខ ពិសី, ប៉ាច គីមមួយ, ទេព បូព្រឹក្ស ជាដើម ដែលតារាខ្លះកែច្រមុះហើយ រាសីកាន់តែឡើង កាន់តែល្បីជាងមុនក៏មាន៕