Loading...

រ៉ូហាន់នី ៖ អ៊ីរ៉ង់ នឹងលក់ប្រេងទប់ទល់ការដាក់ទណ្ឌកម្មពីអាមេរិក

​ សុ វណ្ណារ៉ា​​ | ថ្ងៃចន្ទ ទី៥ ខែកញ្ញា ឆ្នាំ២០១៨​ | ព័ត៌មានអន្តរជាតិ | | 0 | ម៉ោង 17:54 pm

ស្របពេលដែលសហរដ្ឋអាមេរិក សម្រេចដាក់ទណ្ឌកម្មសាជាថ្មីមកលើប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ លោករ៉ូហាន់នី ប្រធានាធិបតីអ៊ីរ៉ង់ បានថ្លែងថា អ៊ីរ៉ង់់ នឹងលក់ប្រេងរបស់ខ្លួន ដើម្បីទប់ទល់នឹងឹការដាក់ទណ្ឌកម្មនេះ។

ទណ្ឌកម្មថ្មីរបស់អាមេរិក គឺផ្តោតអារម្មណ៍ទៅលើការហាមមិនឱ្យនាំប្រេងចេញ និងវិស័យ័ធនាគារ។
នៅចំពោះមុខអ្នកសេដ្ឋកិច្ច លោករ៉ូហាន់នី បានថ្លែងថា “អាមេរិក ចង់ឱ្យមានការកាត់ផ្តាច់ដល់កម្រិតសូន្យ ចំពោះការនាំប្រេងចេញរបស់ប្រទេសអ៊ីរ៉ង់ ប៉ុន្តែ យើងនឹងបន្តលក់ប្រេងរបស់យើងដដែល ដើម្បីវាយបកទៅលើការដាក់ទណ្ឌកម្មនេះ”។

ប្រទេសចិន ឥណ្ឌា កូរ៉េខាងត្បូង ជប៉ុន និងតួកគី គឺជាអ្នកនាំចូលប្រេងពីប្រទេសអ៊ីរ៉ង់ ច្រើនបំផុត នៅក្នង្នុចំណោម៨ប្រទេស ដែលត្រូវបានគេលើកលែងបណ្តោះអាសន្នពីទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ដើម្បីធានានៅតម្លៃប្រេងឆៅ។

លោករ៉ូហាន់នី បានបន្តថា “ថ្ងៃនេះ សត្រូវរបស់យើង គឺសហរដ្ឋអាមេរិក ដែលផ្តោតអារម្មណ៍មកលើសេដ្ឋកិច្ចរបស់យើង។ គោលដៅសំខាន់នៃការដាក់ទណ្ឌកម្មនេះ គឺវាប៉ះពាល់មកដល់ប្រជាជនរបស់យើង”។

កាលពីថ្ងៃសុក្រ សហរដ្ឋអាមេរិក បាននិយាយថា គេនឹងអនុញ្ញាតបណ្តោះអាសន្នឱ្យប្រទេសនាំចូលប្រេងចំនួន៨ រក្សាទិញប្រេងពីអ៊ីរ៉ង់ បើទោះជាមានការដាក់ទណ្ឌកម្មនៅថ្ងៃនេះក៏ដោយ។

កាលពីខែឧសភា ប្រធានាធិបតីអាមរេកិ ដូណាល់ ត្រាំ បានដើរចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ហើយក៏បានដាក់ទណ្ឌកម្មម្តងរួចមកហើយ កាលពីខែសីហា ឆ្នាំ២០១៨៕