Loading...

សន្និសីទលើកកម្ពស់វិស័យទេសចរណ៍នៅប្រទេសចិន ទីក្រុងណាននីង

​ សោម សុភា​​ | ថ្ងៃសៅរ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០១៨​ | ព័ត៌មានជាតិសង្គម និងជីវិត | | 0 | ម៉ោង 18:10 pm

​ដើម្បីជំរុញនិងលើកកម្ពស់កិច្ចសហប្រតិបត្តិការមិត្តភាព និងការផ្លាស់ប្តូររវាងរាជធានីភ្នំពេញ ប្រទេសកម្ពុជា និងទីក្រុងណានីង ខេត្តក្វាងស៊ីប្រទេសចិន ក៏ដូចជាលើកកម្ពស់ដំណើរទស្សនកិច្ចទៅវិញទៅមករវាងភ្នំពេញនិងណាននីង នាថ្ងៃទី16 ខែវិច្ឆិកា ឆ្នាំ2018 គណៈប្រតិភូទេសចរណ៍ និងប្រតិភូកិច្ចសហប្រតិបត្តិការនៃទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន បានរៀបចំកិច្ចប្រជុំលើកកម្ពស់វិស័យទេសចរណ៍នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។

លោក សូ ម៉ារ៉ា អនុរដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) និងតំណាងភ្នាក់ងារទេសចរណ៍ជាង 20 មកពីរាជធានីភ្នំពេញបានចូលរួមកិច្ចប្រជុំនេះ។ លោក Cai Zhizhong អគ្គលេខាធិការរងនៃរដ្ឋាភិបាលទីក្រុងណាននីង ខេត្តក្វាងស៊ី និង លោក Huang Yongzhong ប្រធានផ្នែកទេសចរណ៍ ទីក្រុងណាននីង ខេត្តក្វាងស៊ី បានដឹកនាំសហគ្រាសចំនួន 19 និងតំណាងមកពីឧស្សាហកម្មទេសចរណ៍ខេត្តក្វាងស៊ី ដើម្បីណែនាំយ៉ាងច្បាស់ថា ទីក្រុងណាននីងជា “ទីក្រុងបៃតង” សម្រាប់ភ្ញៀវទាំងអស់។ តំណាងឲ្យប្រជាជន 7 លាននាក់នៅណាននីង លោក Cai Zhizhong បានបង្ហាញការស្វាគមន៏យ៉ាងកក់ក្តៅដល់ប្រជាជនកម្ពុជា។ លោកសង្ឃឹមថា តាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងសកម្ម​ និងការផ្លាស់ប្តូរវិស័យទេសចរណ៍នៃប្រទេសទាំងពីរប្រជាជននៃប្រទេសទាំងពីរអាចរីករាយនឹងធនធានទេសចរណ៍ដ៏សម្បូរបែប និងស្រស់ស្អាតរបស់គ្នាទៅវិញទៅមក។

សន្និសីទនេះមានគោលបំណងជំរុញថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងទេសចរណ៍ទីក្រុងណាននីង និងរាជធានីភ្នំពេញ។

​ព័ត៌មានលម្អិតអំពីទីក្រុងណាននីង ក៏ត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំបទបង្ហាញនេះផងដែរ។ បច្ចុប្បន្នក្រុងណាននីង បានបើកជើងហោះហើរអន្តរជាតិចំនួន 25 ទៅកាន់បណ្តាប្រទេសអាស៊ានចំនួន 10 រួមមានផ្លូវអាកាស៣ ពីណាននីង ទៅកាន់កម្ពុជា រួមទាំងណានីង ទៅកាន់ភ្នំពេញសៀមរាប និងព្រះសីហនុ។ ទីក្រុងណាននីងមានទីតាំងស្ថិតនៅតំបន់ត្រូពិចដែលមានអាកាសធាតុសើម និងមានភ្លៀងធ្លាក់ច្រើន។ សីតុណ្ហភាពជាមធ្យមប្រចាំឆ្នាំគឺ 21,7 អង្សាសេ។ វាត្រូវបានគេស្គាល់ថាជា “ទីក្រុងបៃតងនៃប្រទេសចិន” ដោយសារតែស្រមោលដើមឈើ ឪឡឹកក្រអូប និងផ្លែឈើពេញមួយឆ្នាំ។ វាមានធនធានទេសចរណ៍ច្រើនក្រៃលែង។ ទីក្រុងនេះមានចំណុចទេសភាព 3A ដូចជា Qingxiushan (កន្លែងទេសភាព 5A នៅក្នុងប្រទេសចិនដែលជាកន្លែងទេសចរណ៍ទេសភាពខ្ពស់បំផុតនៅក្នុងប្រទេសចិន) កន្លែងរមណីយដ្ឋាន Damingshan (កំរិត 4A)។ល។

ទេសភាពស្រស់ស្អាតចំនួន 47 កន្លែងបានបង្កើតនូវទេសចរណ៍ដ៏ល្អឥតខ្ចោះដូចជាទេសចរណ៍ធម្មជាតិ ទេសចរណ៍សុខភាព ទេសចរណ៍ជនជាតិដើមភាគតិច និងបានទទួលកិត្ដិយសនៃទីក្រុងទេសភាពស្រស់ស្អាតនៅឆ្នាំ 2017 ។ ពិព័រណ៍សួនច្បារចិនលើកទី12 នឹងត្រូវប្រារព្ធឡើងនៅទីក្រុងណាននីង ប្រទេសចិន ឆ្នាំ​នេះ។ សមាជិកនៃគណៈប្រតិភូបានសម្តែងនូវភាពរីករាយ ដើម្បីស្វាគមន៍ភ្ញៀវទេសចរកម្ពុជាគ្រប់រូបមកកាន់ទីក្រុងណាននីង។

​លោក សូ ម៉ារ៉ា អនុរដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា និងលោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជាក៏បានថ្លែងទៅកាន់កិច្ចប្រជុំនេះផងដែរ (សម្រាប់ព័ត៌មានលំអិតសូមមើលខ្លឹមសារនៃសុន្ទរកថានៅនឹងកន្លែង) ។

នៅក្នុងសន្និសីទលើកកម្ពស់ទេសចរណ៍នៅណាននីង នាថ្ងៃនេះនាយកដ្ឋានទេសចរណ៍ទីក្រុងណាននីង ក៏បានចុះហត្ថលេខាលើលិខិតស្នើសុំកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តទេសចរណ៍ជាមួយ CATA ដោយសង្ឃឹមថា នឹងនាំមកនូវឱកាសបន្ថែមទៀតសម្រាប់កិច្ចសហប្រតិបត្តិការតាមរយៈកិច្ចប្រជុំនេះ៕