Loading...

សុគន្ធ និសា សម្រុកថតកុន មិនទាន់ចង់បានកូន

​ សុ វណ្ណារ៉ា​​ | ថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០១៨​ | តារាខ្មែរព័ត៌មានសិល្បៈ | | 0 | ម៉ោង 16:35 pm

សុគន្ធ និសា ត្រូវបានមហាជនមើលឃើញថា នាងពិបាកស្តារមុខមាត់ឡើងវិញ នៅពេលដែលបាត់បង់តំណែងធំនៅទូរទស្សន៍ហង្សមាស ជាគ្រូបង្វឹក The Voice Kids Cambodia រដូវកាលទី២ ជំនួសដោយសិស្សប្អូន សួស វីសា នោះ។ និសា ផ្ទាល់ក៏ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងដែរថា កាលណានាងធ្វើសុខៗ អ៊ីចឹងហើយបាត់មុខជំនួសដោយអ្នកផ្សេងអ្នកខ្លះ ប្រាកដជាគិតថា នាងធ្វើមិនកើតបានគេដកចេញ។

ទោះជាយ៉ាងណា សុគន្ធ និសា បានប្រាប់ថា នាងបាត់បង់តំណែងជា Coach នោះ គឺមិនមែនហង្សមាស ដកចេញនោះទេ គឺមកពីនាងសុំឈប់ដោយខ្លួនឯង ព្រោះតែជាប់រវល់ផ្ទាល់ខ្លួន មិនមានពេលវេលាគ្រប់គ្រាន់ ទើបមិនអាចបន្តទៅទៀតបាន។

និសា ថែមទាំងអះអាងថា នាងបានប្រាប់សួស វីសា ដែលកាន់តំណែងនាងនោះថា ប្រឹងធ្វើការចុះ កុំគិត  អ្នកណានិយាយអី និយាយចុះ។

ទោះជាមានការអះអាងពីសុគន្ធ និសា ថា នាងគ្មានការអាក់អន់ស្រពោនចិត្តជាមួយហង្សមាស យ៉ាងណា ក៏ក្រុមអ្នកជំនាញសិល្បៈបានលើកឡើងថា បើសិនជាហង្សមាស នៅតែគ្មានកម្មវិធីធំណាមួយឱ្យនិសា កាន់វិញទេនោះ គឺប្រាកដជាប៉ះពាល់ដល់កិត្តិយសដល់តារាចម្រៀងរូបនេះ យ៉ាងធ្ងន់ធ្ងរមែន ហើយអ្នកដែលឡើងកូដ គឺសួស វីសា បើទោះជាការកាន់តំណែងដំបូង វីសា មិនអាចនាំកូនក្រុមឱ្យលើកពាន ដោយសារមិនអាចប្រជែងជាមួយឱក សុគន្ធកញ្ញា ក្តី តែវីសា ពេលនេះល្បីជាងមុន។

ប៉ុន្តែ ក្រោយអស់តំណែងធំនោះ គេឃើញសុគន្ធ និសា ត្រូវហង្សមាស ប្រឹងយកចិត្តនាង ដោយឱ្យតារារូបនេះ បុកសម្រុកទៅថតកុនវិញម្តង ហើយពេលនេះ និសា កំពុងសម្រុកថតរឿងល្ខោនបាសាក់រឿង “ព្រះវេស្សន្តរជាតក” ដែលនាងជាតួឯកនាងមទ្រី  ប៉ះគ្នាជាមួយថៅកែល្ខោនបាសាក់ ជាតួព្រះវេស្សន្តរ លោកអុល សំអាង។ ដោយសារការងាកទៅថតរឿង “ព្រះវេស្សន្តរជាតក” នេះហើយ ទើបធ្វើឱ្យនិសា មិនហ៊ានយកកូននោះទេ ក្រោយពេលដែលបានដឹកដៃអាណិកជននៅអាមេរិក លោកពៅ សម្បត្តិ ហៅសាំបា នាយកផ្នែកប្រតិបត្តិក្រុមហ៊ុន Manulife ចូលរោងការកាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧៕