Loading...

ស៊ី ជីនពីង បំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសហ៊្វីលីពីន

​ សុ វណ្ណារ៉ា​​ | ថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០១៨​ | ព័ត៌មានអន្តរជាតិ | | 0 | ម៉ោង 17:35 pm

កាលពីថ្ងៃអង្គារ ទី20 ខែវិច្ឆិកា ឆ្នាំ2018 បានឱ្យដឹងថា លោកស៊ី ជីនពីង ប្រធានាធិបតីចិន បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសហ៊្វីលីពីន ក្នុងគោលបំណងបង្កើននូវយុទ្ធសាស្ត្រទំនាក់ទំនងក្រោមការដឹកនាំរបស់ទីក្រុងម៉ានីល ដែលសង្ឃឹមថា នឹងទទួលបានប្រាក់កម្ចីរាប់ពាន់លានដុល្លារ និងការវិនិយោគទុនពីទីក្រុងប៉េកាំង។ នេះបើយោងតាមប្រភពព័ត៌មាន Reuters ចេញផ្សាយកាលពីថ្ងៃអង្គារ ទី20 ខែវិច្ឆិកា ឆ្ន្នាំ2018។

ដំណើរទស្សនកិច្ចរបស់លោកស៊ី ជីនពីង បានកើនឡើងរយៈពេល2ឆ្នាំ បន្ទាប់ពីសមភាគីហ៊្វីលីពីន លោកឌូតឺតេ (Duterte) បានប្រកាសថា លោកនឹងផ្លាស់ប្តូរគោលនយោបាយបរទេស ពីសហរដ្ឋអាមេរិក ហើយមកចាប់ដៃជាមួយចិន បើទោះជាមានការមិនទុកចិត្តគ្នា និងជម្លោះដ៏ល្វីងជូរចត់  ពាក់ព័ន្ធទៅនឹងសមុទ្រចិននខាងត្បូង អស់រយៈកាលរាប់ទសវត្ស ជាមួយទីក្រុងប៉េកាំង ក៏ដោយ។

កាលពីថ្ងៃចន្ទ កាសែតហ៊្វីលីពីន Star Newspaper បានចេញផ្សាយថា លោកប្រធានាធិបតី ស៊ី ជីនពីង បានសរសើរលោកឌូតឺតេ ដោយរៀបរាប់ថា ចំណងទាក់ទងប្រទេសទាំងពីរ ប្រៀបដូចជាឥន្ទូ ក្រោយពេលភ្លៀង ហើយបានអំពាវនាវឱ្យហ៊្វីលីពីន ដោះស្រាយឱ្យបានសមរម្យ ពាក់ព័ន្ធទៅនឹងជម្លោះសមុទ្រចិនខាងត្បូង។

ជាមួយគ្នានោះដែរ លោកឌូតឺតេ ក៏បានសរសើរដ៏ដំណើរទស្សនកិច្ចរបស់លោកស៊ី ជីនពីង ដែលបានបង្ហាញជំហរគាំទ្រទៅលើកម្មវិធីស្តារហេដ្ឋារចនាសម្ព័ន្ធ របស់ប្រទេសហ៊្វីលីពីន៕