Loading...

ស្ត្រីចំណាស់មកបុណ្យកឋិន ដេកស្លាប់ក្នុងវត្ត

​ សោម សុភា​​ | ថ្ងៃសៅរ៍ ទី១០ ខែកញ្ញា ឆ្នាំ២០១៨​ | ព័ត៌មានជាតិសង្គម និងជីវិត | | 0 | ម៉ោង 17:15 pm

ខេត្តកំពង់ឆ្នាំង ៖ ស្ត្រីវ័យចំណាស់ម្នាក់ បានមកចូលរួមពិធីបុណ្យកឋិនតេម្នាក់ឯង លុះក្រោយមកក៏ស្រាប់តែត្រូវបានគេប្រទះឃើញដេកស្លាប់យ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២រសៀល ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចបរិវេណ វត្តព្រះពៃស្រណ៍ ស្ថិតក្នុងភូមិបាស្រូវ ឃុំជលសា ស្រុកជលគីរី។

ស្ត្រីរងគ្រោះដែលដេកស្លាប់ មានឈ្មោះនង នឹម អាយុ៥៨ឆ្នាំ រស់នៅក្នុងភូមិកំពង់បាស្រូវ ឃុំជលសា ស្រុកជលគិរី។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះបានមកចូលរួមក្នុងពិធីបុណកឋិនទាននៅក្នុងវត្តព្រះពៃស្រណ៍ បន្ទាប់មក មិនដឹងជាមានបញ្ហាអ្វី ក៏ស្រាប់តែស្ត្រីរងគ្រោះខាងលើ បានទៅដេកស្លាប់តែម្នាក់ឯងនៅលើគ្រែក្នុងវត្ត ដោយពុំមាននរណាបានដឹង សោះឡើយ។

ប្រភពដដែលបន្តថា លុះមកដល់វេលាម៉ោងកើតហេតុខាងលើ ព្រះសង្ឃក៏បានឱ្យប្រជាពលរដ្ឋមកជួយសែងគ្រែ ក៏ស្រាប់តែឃើញស្ត្រីរង គ្រោះដេកស្លាប់បាត់ទៅហើយ មិនដឹងថាស្លាប់តាំងពីពេលណាមកទេ ធ្វើឱ្យកើតមានការផ្អើលឆោឡោពេញវត្ត និងរាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកជួយអន្តរាគមន៍៕