Loading...

ស្នងការនគរបាលរាជធានីភ្នំពេញ ចេញបញ្ជាឱ្យបង្ក្រាបហ្គេមបាញ់ត្រី ឱ្យអស់

​ សោម សុភា​​ | ថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០១៨​ | ព័ត៌មានជាតិសង្គម និងជីវិត | | 0 | ម៉ោង 17:05 pm

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យកម្លាំងនគរបាលទាំង១២ខណ្ឌ ទូទាំងរាជធានីភ្នំពេញ ត្រូវតែបន្តបង្ក្រាបទីតាំងដែលបើកទូរហ្គេមបាញ់ត្រីឱ្យអស់នៅតាមមូលដ្ឋាន ព្រមទាំងតាមដានក្រែងករណីនេះកើតឡើងវិញម្តងទៀត។

យោងតាមគណនីហ្វេសប៊ុកផ្លូវការ របស់លោកឧត្តមសេនីយ៍ឯក ស ថេត កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ បានបង្ហោះសារមួយថា “ខ្ញុំបាទ ស ថេត ជាអគ្គស្នងការរង និងស្នងការនគរបាលរាជធានីភ្នំពេញ បានសង្កេតឃើញថា កន្លងទៅករណីបង្ក្រាបទូរហ្គេមបាញ់ត្រី បានធ្វើហើយ ប៉ុន្តែកើតឡើងវិញជារឿយៗ ដូច្នេះចាប់ពីថ្ងៃនេះតទៅ ខ្ញុំដាក់បទបញ្ជាគ្រប់ខណ្ឌឱ្យបង្ក្រាបឱ្យអស់ ព្រមទាំងតាមដានតើករណីនេះ នឹងកើតឡើងទៀតឬទេ? បើកើតទៀត តើនរណាជាអ្នកអនុញ្ញាតឱ្យបើកវិញ? ខ្ញុំសង្ឃឹមថាគ្រប់ភាគីទាំងអស់នឹងសហការជាមួយខ្ញុំ ដើម្បីលុបបំបាត់រាល់បទល្មើស បញ្ហាគ្រឿងញៀន បញ្ហាឆក់ប្លន់ និងក្មេងទំនើង ដែលកើតចេញពីកន្លែងដែលមានហ្គេមបាញ់ត្រី។ រួមគ្នាដើម្បីសន្តិសុខ និងសណ្តាប់ធ្នាប់ ល្អសម្រាប់រាជធានីភ្នំពេញ…”។

គួររំលឹកថា នៅអំឡុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីនគរបាលទាំង១២ខណ្ឌ ទូទាំងរាជធានីភ្នំពេញ ដើម្បីស្វែងយល់ការលំបាករបស់មន្ត្រីនគរបាល និងជំរុញការបង្កើនសន្តិសុខ នៅតាមមូលដ្ឋានឱ្យបានល្អប្រសើរ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់មន្ត្រីនគរបាលគ្រប់រូប នូវចំណុចគន្លឹះមួយចំនួន ដូចខាងក្រោម ៖

– ត្រូវលុបបំបាត់ទូហ្គេមបាញ់ត្រី ព្រោះវាជាប្រភពបទល្មើស និងគ្រឿង
– ត្រូវណែនាំម្ចាស់វីងឱ្យដាក់កាម៉ារ៉ាសុវត្ថិភាព និងដាក់ជំរឹងដែកការពារសន្តិសុខឱ្យបានត្រឹមត្រូវ
– ត្រូវបំពេញការសាធារណៈឲ្យពលរដ្ឋដោយទន់ភ្លន់ និងជៀសវាងខុស ព្រោះវាខាតថវិការជាតិ និងពេលវេលា
– ត្រូវយកអត្តសញ្ញាណប័ណ្ណដល់ផ្ទះពលរដ្ឋតែម្តង កុំយកចិត្តតែជិតបោះឆ្នោត
– ត្រូវត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងញៀនជាប្រចាំ ដើម្បីទប់ស្កាត់បទល្មើស ។ ពេលចុះបេសកម្ម ត្រូវទន់ភ្លន់ កុំកោងកាច កុំគោះ ក្បាលឡានគេជាដើម… បើករណីអ្នកស្រវឹងរញ៉េរញ៉ៃ មិនបាច់ពន្យល់ច្បាប់ច្រើនទេ នាំយកមកប៉ុស្តិ៍ភ្លាម
– ត្រូវថតគ្រប់សកម្មភាពដែលជនបទល្មើស ប្រព្រឹត្តខុស តែបែរយកទៅបង្ហោះហ្វេសប៊ុកនិយាយអាក្រក់ពីប៉ូលិស
– ប៉ូលិសចរាចរណ៍ ត្រូវរឹតបន្តឹងភ្លើងសញ្ញាចរាចរណ៍ ត្រូវកែទម្លាប់ដើរទៅចាប់ដៃយកលុយពីរថយន្តដឹកសំពីងសំពោង
– ត្រូវប្រាប់ពលរដ្ឋឱ្យច្បាស់អត់មួក យកម៉ូតូទុកប៉ុន្មានថ្ងៃ
– មិនអនុញ្ញាតមន្ត្រីនគរបាលថ្មីផ្លាស់ប្តូទៅនាយកដ្ឋានផ្សេង ព្រោះនៅខ្វះមន្ត្រីបម្រើមូលដ្ឋាន…”៕